ព័ត៌មាន

Redmi 10X series បង្ហាញខ្លួនជាផ្លូវការជាមួយនឹងការទ្រទ្រង់នូវស៊ីម 5G ពីរ បន្ទះឈីប Dimensity 800 chipsets

ក្រុមហ៊ុន Redmi ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomoi បានប្រកាសបង្ហាញនូវស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួននៅថ្ងៃនេះនោះគឺស្មាតហ្វូន 10X series ។ យើងមានស្មាតហ្វូន 10X 5G និង 10X Pro 5G រួមជាមួយនឹង 10X 4G ដែលជា rebrand របស់ស្មាតហ្វូន Redmi Note 9 សម្រាប់ទីផ្សាររបស់ចិន។ ស្មាតហ្វូន 10X 5G និង 10X Pro នាំយកនូវមុខងារ dual mode និង dual SIM 5G connectivity, AMOLED displays, Dimensity 820 chipsets និងតម្លៃសមរម្យថែមទៀត។

image 

ស្មាតហ្វូន 10X 5G​និង Pro មានអេក្រង់ទំហំ 6.57-inch AMOLED displays ជាមួយនឹងកម្រិតភាពច្បាស់ FHD+ និង waterdrop notches ។ ស្មាតហ្វូន 10X 5G នេះគឺមានកាមេរ៉ាខាងមុខទំហំ 16MP selfie ខណៈពេលដែល Pro គឺមានទំហំ 20MP ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានកម្រិត 180Hz touch sampling rate និងកញ្ចក់ Gorilla Glass 5 ថែមទៀត។ ស្មាតហ្វូននេះគឺមានកាមេរ៉ាគោលទំហំ 48MP និង 8MP ultawide ខណៈពេលដែលម៉ូឌែល Pro គឺមានការបន្ថែមនូវ 8MP telephoto module ជាមួយនឹងមុខងារ 3x optical zoom និង OIS រួមជាមួយនឹងកាមេរ៉ា 5MP macro ផងដែរ។ ស្មាតហ្វូននេះមានបន្ទះឈីប MediaTek Dimensity 820 chipset ជាមួយនឹងរ៉េមទំហំ 6/8GB RAM នៅលើម៉ូឌែល 10X 5G ខណៈពេលដែលម៉ូឌែល Pro គឺមានរ៉េមទំហំ 8GB RAM ។

image

ស្មាតហ្វូននេះមានម៉េមូរីទំហំ 64GB ទៅដល់ 256GB ។ វាដំណើរការនូវ MIUI 12 នៅលើ Android 10 ថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,520mAh ជាមួយនឹងបច្ចេកវិទ្យា 22.5W fast charging នៅលើ 10X 5G និងបច្ចេកវិទ្យា 33W នៅលើស្មាតហ្វូន 10X Pro ។

ស្មាតហ្វូន​ Redmi 10X series នេះមានពណ៌ខៀវ ផ្កាឈូក មាស និងស ។ ស្មាតហ្វូន 10X 5G នេះមានតម្លៃ CNY 1,599 ($224) 6/64GB ហើយទំហំ 6/128GB គឺមានតម្លៃ CNY 1,799($252) ហើយទំហំ 8/128GB គឺមានតម្លៃ CNY 2,099 ($294) ខណៈពេលដែលទំហំ 8/256GBគឺមានតម្លៃ CNY 2,399 ($336) ។ ការលក់ស្មាតហ្វូននេះជាផ្លូវការគឺនៅថ្ងៃទី ១ ខែមិថុនានេះ។ ស្មាតហ្វូន 10X Pro នេះគឺមានតម្លៃ CNY 2,229 ($322) សម្រាប់ទំហំ 8/128GB និងតម្លៃ CNY 2,599 ($364) សម្រាប់ទំហំ 8/256GB ៕