ព័ត៌មាន

ស្មាតហ្វូន vivo X50 ប្រទះបង្ហាញខ្លួននៅលើ Geekbench ហើយរូបភាពថ្មីរបស់វាក៏បែកធ្លាយផងដែរ

ស្មាតហ្វូន vivo X50 series នឹងបង្ហាញខ្លួននៅថ្ងៃទី ១ ខែមិថុនាខាងមុខនេះ ហើយយើងក៏បានឃើញនូវព័ត៌មានលម្អិតជាច្រើនរបស់កាមេរ៉ារបស់ស្មាតហ្វូននេះផងដែរដែលនោះគឺជាសេនស័រ Samsung GN1 sensorណ។ ពេលនេះ ស្មាតហ្វូនទាំងពីរនេះបង្ហាញខ្លួននៅលើបញ្ជីរបស់ JD.com របស់ចិនដែលមានការបង្ហាញអំពីរូបភាព និងការឌីស្សាញរបស់ស្មាតហ្វូននេះផងដែរ។

 image

X50 និងម៉ូឌែល Pro គឺមានពណ៌ខៀវ និងពណ៌ខ្មៅ និងពណ៌ឈូកផងដែរ។ ស្មាតហ្វូនទាំងពីរនេះគឺមានរ៉េមទំហំ 8/128GB និង 8/256GB ។ ស្មាតហ្វូន X50 មានអេក្រង់រាបស្មើ និងកាមេរ៉ា ៤ គ្រាប់។ ស្មាតហ្វូន X50 Pro គឺមានកាមេរ៉ាទំហំ 48MP periscope រួមជាមួយនឹងអេក្រង់គែមកោងផងដែរ។

image

ស្មាតហ្វូន X50 នេះក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench ដែលមានលេខម៉ូឌែល V2005A ។​ស្មាតហ្វូននេះមានពិន្ទុ 615 នៅក្នុង single-core និងពិន្ទុ 1909 នៅក្នុងការតេស្ត multi-coreផងដែរ។ នៅក្នុងបញ្ជីនេះបញ្ជាក់ថា ស្មាតហ្វូននេះគឺមានរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 10 ៕

image