ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HTC ត្រៀមប្រកាសបង្ហាញស្មាតហ្វូន 5G នៅក្នុងតៃវ៉ាន់នៅក្នុងខែកក្កដានេះ

កាលពីខែមុននេះ យើងបានឃើញនូវវត្តមានរបស់ស្មាតហ្វូន HTC Desire។ នៅក្នុងគំនូសព្រាងនេះមានការបង្ហាញថា ស្មាតហ្វូន HTC នេះមានកាមេរ៉ា ៣ គ្រាប់ណនិងរន្ធប្រហោង punch hole selfie នៅគែមផ្នែកខាងឆ្វេងរបស់វា។ របាយការណ៍មួយចេញពី ePrice TW ទម្លាយថា ក្រុមហ៊ុន HTC ក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន 5G ផងដែរ។

image

យើងនៅមិនទាន់ដឹងថាស្មាតហ្វូននេះគឺជា flagship ឬស្មាតហ្វូនថ្នាក់កណ្តាលនោះទេជាមួយនឹងបច្ចេកវិទ្យា 5G នេះ។ ស្មាតហ្វូននេះមិនមែនជា Desire 20 Pro ដែលមានពាក្យចចាមអារ៉ាមជាច្រើននៅក្នុងខែមេសានោះ។ តាមពាក្យចចាមអារ៉ាមជាច្រើនកាលពីមុនបញ្ជាក់ថា ស្មាតហ្វូន Desire 20 Pro នេះនឹងដំណើរការនូវ Snapdragon 660 ឬ 665 chipset ជាមួយនឹងរ៉េមទំហំ 6GB និងបច្ចេកវិទ្យា 4G connectivity ៕

image