ព័ត៌មាន

Redmi 9 ទទួលបាននូវវិញ្ញាបនបត្រ Bluetooth SIG ហើយវានឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ

ស្មាតហ្វូនចុងក្រោយបំផុតរបស់ Redmi នោះគឺស្មាតហ្វូន Redmi 9 ទើបតែទទួលបាននូវវិញ្ញាបនបត្រ Bluetooth SIG ដែលមានការបញ្ជាក់អំពីការមកដល់វត្តមានស្មាតហ្វូននេះក្នុងពេលឆាប់ៗនេះផងដែរ។ នៅដើមខែនេះ ស្មាតហ្វូន Redmi 9 នេះបង្ហាញខ្លួននៅលើវេបសាយរបស់ Xiaomi ដែលមានការទម្លាយអំពីល្បឿន 10W charging ខណៈពេលដែលនៅលើបញ្ជីរបស់ FCC គឺមានថាមពលថ្មទំហំ 5,000 mAh ។

 image

ស្មាតហ្វូននេះគឺមានបន្ទះឈីប MediaTek Helio G70 chipset ។ ស្មាតហ្វូន Redmi 9 carries នេះមានលេខម៉ូឌែល M2004K19AG ។ នៅក្នុងវិញ្ញាបនបត្រ Bluetooth នេះមានការបង្ហាញអំពីកម្រិត Bluetooth 5.0 និង MIUI 11 ដែលផ្អែកនៅលើ Android 10 ថែមទៀត។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅខែក្រោយនេះ។

image

ពាក្យចចាមអារ៉ាមជាច្រើនទៀតបញ្ជាក់ថា ស្មាតហ្វូន Redmi 9 នេះនឹងមានអេក្រង់ទំហំ 6.6-inch និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 13MP main, 8MP ultrawide, 5MP macro និង 2MP depth sensor ។ ស្មាតហ្វូននេះមានរ៉េទំហំ 4GB និងម៉េមូរីទំហំ 64GB ៕