ព័ត៌មាន

ការរចនាម៉ូតដ៏ពេញនិយមរបស់ realme មានការសហការពីអ្នករចនាម៉ូតដ៏ល្បីលំដាប់ពិភពលោកគឺលោក Naoto Fukasawa និងលោក José Lévy

ដោយម៉ាកស្មាតហ្វូននៅក្នុងប្រទេសចិនបច្ចុប្បន្ននេះកំពុងតែមានការប្រកួតប្រជែង និងមានសំទុះយ៉ាងខ្លាំង ដូច្នេះហើយការទាមទារពីសំណាក់អ្នកប្រើប្រាស់ចំពោះផលិតផលឆ្លាតវៃ ក៏មិនមានត្រឹមតែគុណភាព និងគ្រឿងបំពាក់នោះទេ ប៉ុន្តែការរចនាក៏បានក្លាយជាការបង្ហាញពីបុគ្គលិកលក្ខណៈមួយដ៏សំខាន់បំផុតផងដែរ។ realmeមានក្រុមយុវវ័យមួយក្រុមដែលចូលចិត្តវប្បធម៌ពេញនិយមគ្រប់ប្រភេទ។ ​ក្រោយពីសង្កេតឃើញអំពីតម្រូវការរបស់អតិថិជនចំពោះការរចនាដែលថ្មី និងមានការបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនមក realme ក៏ចង់បំបែកនូវរង្វង់មួយនេះ ក្លាយទៅជាម៉ាកយីហោទីមួយដែលនាំយកនូវរប្បធម៍ទាន់សម័យចូលទៅក្នុងវិស័យបច្ចេកវិទ្យា បង្កើតនូវជីវិតកាន់តែឆ្លាតវៃ និងទាន់សម័យជាពិសេសដល់យុវវ័យតែម្តង។

  image

ការរសាកល្បងរចនាផលិតផលពេញនិយមលើកដំបូងពីលោក Naoto Fukasawa អ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូតក្នុងពិភពលោក

ដូច្នេះ នៅក្នុងឆ្នាំ ២០១៩ realme បានសាកល្បងសហការជាមួយលោកNaoto Fukasawa ដែលជាអ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូតក្នុងពិភពលោកជាលើកដំបូង។realmeបានរួមបញ្ចូលគ្នារវាង “ការរចនាម៉ូដទាន់សម័យ” និង Fukasawa “ការរចនាបែបឥតប្រៀងទុក” បង្កើតបាននូវកំពូលស្មាតហ្វូន realme X Master Edition៖ Onion និង Garlic, realme X2 Pro Master Edition៖ Red Brick និង Concrete ,realme X50 Edition៖ Dot និង Line ។

image

ដោយបានជីកយកការបំផុសគំនិតចេញពីក្នុងជីវភាពរស់នៅដោយប្រើចំនុចស្រស់ស្អាតដែលមិនងាយនឹងប្រទះឃើញបំផុតក្នុងការរស់នៅធ្វើជាការបំផុសគំនិតនៃការរចនា ដើម្បីឆ្លុះបញ្ជាំងពីការស្រលាញ់ការរស់នៅរបស់យុវវ័យ ។ នេះក៏សមស្របតាមតម្រូវការនៃការរចនាបែបបុគ្គលិកលក្ខណៈដែលយុវវ័យចង់បានធ្វើអោយចំនុចដែលយើងមិនបានចាប់អារម្មណ៍ក្នុងជីវិតប្រចាំថ្ងៃ ក្លាយជាអ្វីដែលយើងចង់បង្ហាញចេញមកផងដែរ។

តម្រូវការនៃការរចនាដែលមានបែបបុគ្គលិកលក្ខណៈផ្ទាល់ខ្លួននេះគឺមិនមែនតែចំពោះអតិថិជនFlagshipនោះទេ។ ដូច្នេះហើយ នៅក្នុងការដាក់ប្រកាស realme 6iកាលពីថ្មីៗនេះ គឺលោក Naoto Fukasawa បានប្រើប្រាស់ការរចនាដ៏ថ្មីស្រឡាងមួយ ដោយrealme 6iមានពណ៌តែបៃតង និងពណ៌សទឹកដោះគោដែលធ្វើអោយយុវវ័យដែលមានថវិកាមានកំណត់ក៏អាចប្រើប្រាស់បាននូវផលិតផលពេញនិយមដែលរចនាឡើងដោយអ្នករចនាដ៏ល្បីល្បាញផងដែរ។   

កិច្ចសហការរវាងrealme និង លោក​ José Lévy

បន្ទាប់ពីមានការសហការជាមួយលោក Naoto Fukasawa រួចមក realme ក៏បានអញ្ជើញលោក José Lévy ចូលរួមក្នុង realme Design Studio ក្នុងនាមជាអ្នករចនាម៉ូតដែលបានអញ្ជើញជាពិសេស និងបានចូលរួមជាមួយrealmeបង្កើតនូវផលិតផលបច្ចេកវិទ្យាពេញនិយមជាច្រើន។ José Lévy គឺជាអ្នករចនាម៉ូតជនជាតិបារាំងដ៏ល្បី ហើយថែមទាំងជានាយកជាន់ខ្ពស់នៃម៉ាកសំលៀកបំពាក់ដ៏ល្បីដូចជា Nina Ricci Emmanuel Ungaro រួមជាមួយនឹង Cacharel ផងដែរ។ ហើយជាមួយគ្នានេះដែរគាត់ក៏ជាអ្នករចនាម៉ូតនៃ ម៉ាកHermes ផងដែរ។​លោកបានរចនានិមិត្តសញ្ញារូបចំលាក់ សេះនិងត្រូវបានមិត្តភ័ក្កដែលជាអ្នកពេញនិយមនៅក្នុងវិស័យដូចគ្នានេះសរសើរយ៉ាងខ្លាំង។ រួមជាមួយនឹងសមិត្តផល គ្រីស្ទាល់ដែលលោកបានរចនាអោយHermes ដែលមានការរចនាម៉ូតពិសេស ហើយថែមទាំងបានប្រើនូវពណ៌ដ៏ស្រស់ស្អាត បង្កើតឡើងនូវភាពស្រស់ស្អាតដែលមានតែមួយគ្មានពីរ។

បើតាមអោយដឹងថា ការសហការគ្នាលើកនេះនឹងមានដាក់បង្ហាញនៅលើផលិតផលAIoTរបស់realme ។ “ការរចនាម៉ូតទាន់សម័យ “​របស់ realmeគឺនឹងនាំយកនូវរប្បធម៍ទាន់សម័យចូលទៅក្នុងផលិតផលបច្ចេកវិទ្យា ធ្វើអោយយុវវ័យបានបង្ហាញពីខ្លួនឯង រួមជាមួយនឹងការទាមទារនៃការរចនានិងគុណភាព។realmeបានព្យាយាមចាប់ផ្តើមពីចំនុចតម្រូវការអតិថិជន និងដកស្រង់ការបំផុសគំនិតពីក្នុងជីវភាពរស់នៅរបស់យុវវ័យ បន្ទាប់មកព្យាយាមរួបញ្ចូលគ្នា និងប្រើប្រាស់ការច្នៃប្រឌិតនិងការពេញនិយមបែបយុវវ័យដើម្បីយកមកបង្ហាញដល់អ្នករាល់គ្នានិង ធ្វើអោយអ្នករាល់គ្នាឃើញពីការរចនាដែលពិសេសកាន់តែច្រើន៕