ព័ត៌មាន

SAP ដោះស្រាយបញ្ហាសន្តិសុខជាមួយផលិតផល Cloud មួយចំនួន និងជូនដំណឹងដល់អតិថិជនចំនួន៤៤០០០០ នាក់

ក្រុមហ៊ុនSAP ប្រកាសនៅថ្ងៃចន្ទថា ពួកគេត្រូវដោះស្រាយបញ្ហាសន្តិសុខជាមួយផលិតផលដែលមានមូលដ្ឋានលើ cloud របស់ពួកគេ។ កំហុសដែលកើតឡើងជាផ្នែកមួយនៃសវនកម្មសុវត្ថិភាពផ្ទៃក្នុង។ ក្រុមហ៊ុន SAP និយាយថា ផលិតផលលើ cloud មួយចំនួនពុំមានស្តង់ដារ ឬសន្តិសុខសុវត្ថិភាពតាមបច្ចេកវិទ្យាដែលបានព្រមព្រៀងគ្នា ឬតាមកិច្ចសន្យា ហើយពួកគេក៏ចាប់ផ្តើមជួសជុលវា។

image

ផលិតផលរងផលប៉ះពាល់មាន SAP Success Factors, SAP Concur, SAP / Callidus Cloud, SAP / Callidus Cloud CPQ; SAP C4C / Sales Cloud, SAP Cloud Platform និង SAP Analytics Cloud ។

image

ក្រុមហ៊ុន SAAP បញ្ជាក់ថា ភាពងាយរងគ្រោះមិនមែនជាឧប្បត្តិហេតុសន្តិសុខទេ ហើយពុំមានទិន្នន័យអតិថិជនណាមួយត្រូវរងការសម្របសម្រួលដែរ។ ក្រុមហ៊ុន SAPបាននិយាយថា ពួកគេចាប់ផ្តើមដោះស្រាយកំហុសលើផលិតផលដែលរងផលប៉ះពាល់ដើម្បីឆ្លើយតបតាមស្តង់ដារសុវត្ថិភាពព័ត៌មានវិទ្យានាពេលបច្ចុប្បន្ន ហើយការជួសជុលកំហុសនឹងត្រូវបញ្ចប់យ៉ាងហោចណាស់នៅត្រីមាសទី២ ឆ្នាំ២០២០។ ក្រុមហ៊ុន SAAP មានអតិថិជនច្រើនជាង៧៥, ០០០នាក់នៅតាមបណ្តាប្រទេសចំនួន១២០ប្រទេស និងមានការតំឡើងចំនួន ១៤០, ០០០នៅទូទាំងពិភពលោក៕