ព័ត៌មាន

ស្មាតហ្វូន Infinix Hot 9 និង 9 Pro បង្ហាញខ្លួនជាមួយនឹងអេក្រង់ទំហំ 6.6” បន្ទះឈីប Helio P22 SoC និងថាមពលថ្មទំហំ 5,000 mAh

ដូចអ្វីដែលបានរំពឹងទុក ក្រុមហ៊ុនបច្ចេកវិទ្យា Infinix បានប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានោះគឺ Hot 9 និង​ Hot 9 Pro ។​ស្មាតហ្វូនទាំងពីរនេះគឺមានរូបរាងស្រដៀងគ្នា ប៉ុន្តែភាពខុសគ្នារបស់វាគឺនៅលើកាមេរ៉ារបស់វាប៉ុណ្ណោះ។

 image

ស្មាតហ្វូន Hot 9 និង Hot 9 Pro មានអេក្រង់ទំហំ 6.6-inch ជាមួយនឹងកម្រិតភាពច្បាស់​ HD+ 20:9 aspect ratio និងរន្ធប្រហោង punch hole នៅគែមខាងឆ្វេងរបស់វាគឺមានកាមេរ៉ាទំហំ 8MP selfie ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ និងកាមេរ៉ាទំហំ 13MP នៅលើស្មាតហ្វូន Hot 9 និងកាមេរ៉ាទំហំ 48MP នៅលើស្មាតហ្វូន 9 Pro ។ វាក៏មានកាមេរ៉ា 2MP macro shooter, 2MP depth helper និង​ dedicated low light sensor មួយទៀត។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Helio P22 chipset ជាមួយនឹងរ៉េមទំហំ 4GB RAM និងម៉េមូរីទំហំ 64GB ។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 5,000 mAh និងបច្ចេកវិទ្យា 10W charging ថែមទៀត។ ស្មាតហ្វូននេះដំណើរការនូវ Android 10 ។ ស្មាតហ្វូន Hot 9 នេះមានតម្លៃ INR8,499 ($112) ហើយវានឹងដាក់លក់នៅថ្ងៃទី ៨ ខែមិថុនានេះ ហើយស្មាតហ្វូន Pro 9 គឺមានតម្លៃ INR9,499 ($125) ហើយវាដាក់លក់នៅថ្ងៃទី ៥ ខែមិថុនានេះ៕