ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo Reno4 series នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ

ស្មាតហ្វូន Reno4 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ជិតបង្ហាញខ្លួនជាផ្លូវការហើយ ថ្មីៗនេះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះក៏មានការបែកធ្លាយនៅលើអនឡាញផងដែរ។ នៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នេះនឹងមានភ្ជាប់នូវបច្ចេកវិទ្យា 5G connectivity ។

 image

ស្មាតហ្វូននេះនឹងមានបច្ចេកវិទ្យា 65W fast charging​ដែលខ្ចីពីស្មាតហ្វូន Find X2 និង Ace2 flagships ។ ស្មាតហ្វូននេះនឹងមានការនាំយកនូវមុខងារ​ “Super Night Mode” សម្រាប់ការពង្រឹងថតរូបភាពនៅពេលយប់ផងដែរ។ ក្រុមហ៊ុននេះក៏លើកឡើងអំពីស្មាតហ្វូននេះនៅលើ Weibo ផងដែរ។

image

សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Oppo Reno4 និង Oppo Reno4 Pro ក៏បង្ហាញខ្លួននៅលើ TENAA រួចហើយ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 765G chipset, punch-hole screens ជាមួយនឹងគែមអេក្រង់កោង និងកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ។ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងមុខទំហំ 32MP+2MP ខណៈពេលដែលម៉ូឌែលមួយទៀតគឺមានអេក្រង់ទំហំ 32MP ៕