ព័ត៌មាន

បែកធ្លាយផ្នែកខាងក្រោយរបស់ស្មាតហ្វូន Pixel 4a XL ជាមួយនឹងកាមេរ៉ាភ្លោះនៅលើអនឡាញ

ថ្មីៗនេះ វាមានការបែកធ្លាយរបស់ស្មាតហ្វូន Google Pixel 4a XL ដែលមានការរាយការណ៍ចេញពី 9to5Google ។​ ស្មាតហ្វូននេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Pixel 4a ផងដែរ ខុសប្លែកតែនៅលើកាមេរ៉ារបស់វាតែប៉ុណ្ណោះ។ វាមើលទៅហាក់ដូចជាស្មាតហ្វូន Pixel 4 XLនេះនឹងមានកាមេរ៉ាភ្លោះនៅខាងក្រោយជាមួយនឹងភ្លើង LED flash ។

image

ស្មាតហ្វូននេះនៅមិនទាន់បង្ហាញខ្លួននៅក្នុងពេលនេះនៅឡើយទេ។ ស្មាតហ្វូន 4a គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ១៣ ខែកក្កដានេះជាមួយនឹងកាមេរ៉ាមួយគ្រាប់នៅខាងក្រោយ។ វាមានម៉េមូរីទំហំ 128GB ហើយលក់នៅក្នុងតម្លៃ $400 ។ វាមានភស្តុតាងបញ្ជាក់ផងដែរថា​ស្មាតហ្វូន Pixel 5 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 765 chipset ហើយមានតម្លៃ $700 ៕

image