ព័ត៌មាន

ថេប្លេត 8" Huawei MediaPad C3 បែកធ្លាយហើយ!

ថេប្លេតលំដាប់ថ្នាក់កណ្តាលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​Huawei គឺមានការបែកធ្លាយនៅក្នុងប្រទេសចិនជាមួយនឹងការបង្ហាញរូបភាព និងលក្ខណៈសម្បត្តិជាច្រើនរបស់វា។ ចាប់ពីការបែកធ្លាយលក្ខណៈសម្បត្តិ និងការឌីស្សាញរបស់វានោះ ថេប្លេត MediaPad C3​នេះគឺសម្រាប់ទីផ្សាររបស់ចិន។

 image

វាមានអេក្រង់ទំហំ 8-inch IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ 1280 x 800-pixel និង 16:10 aspect ratio ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 2MP selfie ហើយកាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំ 5MP ។ថេប្លេត MediaPad C3 នេះនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek MT8768 chipset ជាមួយនឹងរ៉េមទំហំ 3GB RAM និងម៉េមូរីទំហំ 32GB ។ វាក៏មានថាមពលថ្មទំហំ 5,100 mAh និងរន្ធដោត microUSB ។

image

ថេប្លេតនេះដំណើរការនូវ EMUI 10 ដែលផ្អែកនៅលើ Android 10 ។ វាមាន Bluetooth 5.0 និង dual-band Wi-Fi connectivity ថែមទៀត។ ថេប្លេតនេះមានពណ៌ Deepsea Blue និងមានតម្លៃ CNY 1,500 ($210) ៕