ព័ត៌មាន

ហេគឃ័រវាយប្រហារលើកុំព្យូទ័ររបស់អ្នកបង់ពន្ធដោយប្រើមេរោគ Netwire RATតាមរយៈ Microsoft Excel 4.0 មានមេរោគ

នៅរដូវកាលបង់ពន្ធមេរោគ NetWire RAT ថ្មីកំពុងតែរីករាលដាលយ៉ាងខ្លាំងដោយប្រើប្រាស់កម្មវិធី MS Excel 4.0 ដែលមានឈ្មោះថា“ 1040 W2 IRS letter.xls” ដើម្បីអនុវត្តមុខងារ keylogger ដោយចាប់យករូបថតអេក្រង់ និងអត្តសញ្ញាណប័ណ្ណពីម៉ាស៊ីនអ្នកប្រើប្រាស់។ បញ្ហានេះរកឃើញដោយអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន FortiGuard Labs។

image

វាកើតឡើងតាំងពីឆ្នាំ២០១២ មកម្លេះជាមួយសមត្ថភាពអាចចូលប្រើពីចម្ងាយ ហើយវាមានសមត្ថភាពកាន់តែប្រសើរ និងអាចរកបាននៅក្នុងគេហទំព័រពាណិជ្ជកម្មទីផ្សារងងឹតថែមទៀត។ ហេគឃ័រប្រើប្រាស់វាដើម្បីធ្វើការវាយប្រហារលើកុំព្យូទ័ររបស់អ្នកបង់ពន្ធជាច្រើនផងដែរ។ យុទ្ធនាការ​ NetWire RATធ្វើការវាយប្រហារដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់មានដូចជាពេលវេលាប្រព័ន្ធបច្ចុប្បន្ន លេខសម្គាល់ម៉ាស៊ីន  ការចូលប្រើប្រាស់របស់ជនរងគ្រោះ  ឈ្មោះកុំព្យូទ័រ ការថតយកអេក្រង់របស់ជនរងគ្រោះទៅជារូបភាពទំរង់ JPEG  និងប្រមូលព័ត៌មានសម្ងាត់ពីជនរងគ្រោះថែមទៀត៕

image