ព័ត៌មាន

ស្មាតហ្វូន Honor Play 4 Pro បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Kirin 990, កាមេរ៉ាគោល 40MP

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺត្រកូល Honor Play Series ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និងបន្ទះឈីប 7nm chipsets ថែមទៀត។ ស្មាតហ្វូន Honor Play 4 Pro ប្រើប្រាស់នូវបន្ទះឈីប Kirin 990 និង 5G connectivity ។ ស្មាតហ្វូននេះដំណើរការនូវ Magic UI 3.1 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ។

 image

ស្មាតហ្វូន Pro នេះគឺមានកាមេរ៉ាខាងក្រោយ ២ គ្រាប់ដែលមានកាមេរ៉ា Sony IMX600 1/1.7” sensor ទំហំ 40MP និង RYYB filter ។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវ ISO បានដល់ទៅ 204,800 ។ កាមេរ៉ាទី ២ របស់វាគឺ 3x optical zoom (5x hybrid និង 30x digital zoom) ។ វាមានមុខងារ Optical Image Stabilization (OIS) និង Laser AF system ថែមទៀតផង។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.57” LCD ជាមួយនឹងកម្រិតភាពច្បាស់ 1080p+ និងរន្ធប្រហោង Punch-Hole ភ្លោះថែមទៀត។ កាមេរ៉ារបស់វាមានទំហំ 32MP main selfieនិង 8MP ultra wide ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,200mAh និងបច្ចេកវិទ្យា 40W fast charging ផងដែរ។ ស្មាតហ្វូន Honor Play 4 Pro នេះអាចធ្វើការ Pre-order បានជាមួយនឹងពណ៌ខៀវ និងពណ៌ខ្មៅនៅក្នុងតម្លៃ CNY 2,900 ($410/€365) ៕