ព័ត៌មាន

កម្មវិធីអប់រំតាមអ៊ីនធឺរណិតធំបំផុត Unacademy របស់ឥណ្ឌាត្រូវបានគេលួចចូល និងទិន្នន័យអ្នកប្រើប្រាស់ ២២ លានត្រូវបង្ហាញនៅលើគេហទំព័រងងឹត

ថ្មីៗនេះ វេទិការៀនតាមអេឡិចត្រូនិកធំបំផុតរបស់ឥណ្ឌាគឺ Unacademy ដែលមានមូលដ្ឋាននៅទីក្រុង Bangalore ត្រូវបានគេរាយការណ៍ថាត្រូវបានគេលួចចូល ហើយពួកហេគឃ័របានចូលប្រើប្រាស់នូវគណនីរបស់ Unacademy&#039s និងលួចទិន្នន័យរបស់អ្នកប្រើប្រាស់ជាង ២២ លាននាក់។ ក្រុមហ៊ុនសន្តិសុខអ៊ីនធឺរណិតដ៏ពេញនិយមឈ្មោះ Cyble Inc រាយការណ៍អំពីការបំពានទិន្នន័យដ៏ធំមួយ នេះហើយយោងតាមរបាយការណ៍សន្តិសុខព័ត៌មានលម្អិតដែលត្រូវបានគេលួចទាំងអស់នេះត្រូវបានដាក់លក់នៅលើគេហទំព័រងងឹត។

image

វេទិការៀនតាមអេឡិចត្រូនិកធំបំផុតរបស់ឥណ្ឌាថ្មីៗនេះបានទទួលថវិកាពី Facebook, General Atlantic និង Sequoia ។ ក្រៅពីនេះ Unacademy មានតម្លៃទីផ្សារ ៥០០ លានដុល្លារអាមេរិក។ ទិន្នន័យលេចធ្លាយរួមមានឈ្មោះអ្នកប្រើប្រាស់ អាសយដ្ឋានអ៊ីម៉ែល លេខសម្ងាត់ ការចូលប្រាស់ ឬកាលបរិច្ឆេទចូលពីមុន និងព័ត៌មានលំអិតជាច្រើនទៀត។

image

នៅក្នុងស្ថានភាពនេះ បណ្តាញសាជីវកម្មរបស់ក្រុមហ៊ុនទាំងនេះស្ថិតនៅក្រោមការគំរាមកំហែងសន្តិសុខយ៉ាងខ្លាំង។ ស្របពេលដែលសហស្ថាបនិក និង CTO នៃ Unaccademy លោក Hemesh Singh បានបញ្ជាក់ពីការរំលោភបំពានទិន្នន័យ និងអះអាងថាព័ត៌មានរបស់និស្សិតឥលូវនេះមានសុវត្ថិភាពហើយ។

អនុសាសន៍

  • អ្នកប្រើប្រាស់គួរផ្លាស់ប្តូរលេខសម្ងាត់របស់ពួកគេភ្លាមៗ។

  • ធ្វើឱ្យមុខងារសុវត្ថិភាពនៃការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពីរកត្តា។

  • ប្រើពាក្យសម្ងាត់រឹងមាំ និងស្មុគស្មាញ។

  • ជៀសវាងការប្រើប្រាស់អាសយដ្ឋានអ៊ីមែលសាជីវកម្មរបស់ពួកគេលើសេវាកម្មរបស់ភាគីទីបី។

  • អ្នកប្រើប្រាស់គួរតាមដានយ៉ាងដិតដល់នូវកំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេផងដែរ និងស្វែងរកសកម្មភាពគួរឱ្យសង្ស័យផងដែរ៕