ព័ត៌មាន

ក្រុមហ៊ុនសេវាព័ត៌មាន Cognizant រងការវាយប្រហារពីមេរោគMaze

ក្រុមហ៊ុន Cognizant Technology Solutions Corp ជាក្រុមហ៊ុនផ្តល់សេវាកម្មព័ត៌មានវិទ្យាធំជាងគេបំផុតមួយ ដែលរងគ្រោះពីការវាយបរហាររបស់មេរោគ Maze បង្កការរំខានដល់សេវាកម្មអតិថិជនរបស់ខ្លួន។

image

ក្រុមហ៊ុននេះមានបុគ្គលិកច្រើនជាង៣០ ម៉ឺននាក់ និងផ្តល់សេវាកម្មព័ត៌មានវិទ្យារួមមានឌីជីថល បច្ចេកវិទ្យា ការប្រឹក្សា និងប្រតិបត្តិការសេវាកម្ម។ ក្រុមហ៊ុនចាប់ផ្តើមផ្ញើអ៊ីម៉ែលទៅកាន់អតិថិជនរបស់ពួកគេនៅថ្ងៃសុក្រដោយបញ្ជាក់ថា ប្រព័ន្ធផ្ទៃក្នុងរបស់ពួកគេរងការវាយប្រហារពីមេរោគ Maze។

image

មេរោគMaze ត្រូវបានគេសង្កេតឃើញជាលើកដំបូងនៅខែឧសភា ឆ្នាំ២០១៩។ មេរោគនេះធ្វើប្រតិបត្តិការដើម្បីលួចឯកសារដែលមិនបានអ៊ិនគ្រីបមុនពេលដាក់លេខកូដ។បន្ទាប់មកដោយប្រើឯកសារដែលលួចបានធ្វើប្រតិបត្តិការគំរាមកំហែងដល់ជនរងគ្រោះដើម្បីបង់ថ្លៃលោះ ឬពួកគេនឹងបញ្ចេញទិន្នន័យ។ មេរោគ Maze បង្កើតឡើងដោយអ្នកអភិវឌ្ឍន៍មានជំនាញ ហើយមេរោគនោះមានសមត្ថភាពបំបាំងកាយជាច្រើន ហើយវាថែមទាំងអាចបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់បុគ្គល និងសហគ្រាសជាច្រើនផងដែរ៕