ព័ត៌មាន

កំហុសStrandhogg 2.0 លើ Android ប៉ះពាល់ដល់ឧបករណ៍ទាំងអស់ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9.0 និងជំនាន់មុននេះ

កំហុស Android ថ្មីឈ្មោះថា StrandHogg 2.0 បង្កផលប៉ះពាល់ដល់ឧបករណ៍ដែលកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9.0 និងប្រតិបត្តិការជំនាន់មុនៗទាំងអស់។ កំហុស នេះអនុញ្ញាតិឱ្យកម្មវិធីមេរោគកំណត់លើកម្មវិធី និងលួចទិន្ន័យរបស់ជនរងគ្រោះ។ កំហុស ត្រូវរកឃើញដោយអ្នកស្រាវជ្រាវ Promon ហើយវាមានឈ្មោះថា (CVE-2020-0096)  ហើយវាមានលក្ខណៈប្រហាក់ប្រហែលនឹងកំហុសដើម  StrandHogg ដែលគេរកឃើញនៅឆ្នាំមុនផងដែរ។  

 image

មេរោគ​ StrandHogg 2.0 គឺជាសុបិន្តអាក្រក់សម្រាប់អ្នកប្រើប្រាស់ពីព្រោះសូម្បីតែម៉ាស៊ីនស្កេនប្រឆាំងមេរោគ និងប្រព័ន្ធសន្តិសុខក៏មិនអាចរកវាឃើញដែរ។ យោងតាមប្រភពទិន្ន័យពីក្រុមហ៊ុន Google នៅខែមេសា ឆ្នាំ២០២០ អ្នកប្រើឧបករណ៍អេនដ្រយ(Android) សកម្មចំនួន 91.8% of Android នៅលើសាកលលោក គឺកំពុងប្រើ ប្រព័ន្ធប្រតិបត្តិការកំណែ 9.0 ឬជំនាន់មុននេះដូចជា ៖

-Pie (2018)  

-Oreo (2017)

-Nougat (2016)

-Marshmallow (2015)

-Lollipop (2014)

-KitKat (2013)

-Jellybean (2012)

-និង Ice Cream Sandwich (2011)។

image

អ្នកប្រើប្រព័ន្ធប្រតិបត្តិការ Android ត្រូវធ្វើបច្ចុប្បន្នភាពឧបករណ៍របស់ពួកគេជាមួយកម្មវិធី ជំនាន់ចុងក្រោយឱ្យឆាប់ដើម្បីការពារខ្លួនពីការវាយប្រហារ Strandhogg 2.0 នេះ៕