ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note20+ នឹងមានកាមេរ៉ា 108MP sensor, 50X zoom

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note20 របស់ខ្លួននៅក្នុងខែសីហាខាងមុខនេះ ហើយពាក្យចចាមអារ៉ាមជាច្រើនក៏បង្ហាញនៅលើអនឡាញផងដែរ។ តាមការបញ្ជាក់របស់អ្នកទម្លាយព័ត៌មាន IceUniverse នៅលើ Twitter និង weibo បញ្ជាក់ថា ស្មាតហ្វូន Galaxy Note20+ នឹងមានកាមេរ៉ាគោលទំហំ 108MP sensor ខណៈពេលដែលកាមេរ៉ា ToF របស់វានឹងជំនួសដោយ laser focus sensor វិញ។

 image

សម្រាប់សេនស័រនេះគឺជា 1/1.33″ Samsung Bright HM1 ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S20 Ultra ។ សម្រាប់ laser focus sensor នឹងមានសមត្ថភាពក្នុងការជំនួយទៅលើកាមេរ៉ាគោលថែមទៀត។ សេនស័រនេះគឺជា 12MP ISOCELL Fast 2L3 ដែលមានទំហំ 1/2.55” ។ តាមការបញ្ជាក់របស់អ្នកទម្លាយថា វានឹងមានកាមេរ៉ា periscope telephoto lens ប៉ុន្តែវាគឺជា 13MP Samsung Slim 3M5 ដែលមានទំហំ 1/3” ប៉ុន្តែ Universe Ice និយាយថា វាគឺជា 1/3.4” ។

image

សម្រាប់ស្មាតហ្វូន Galaxy S20 Ultra គឺមានកម្រិត 50X zoom ហើយ Samsung នៅមិនទាន់ប្រើប្រាស់នូវ 100x Zoom នៅឡើយទេ។ ស្មាតហ្វូន Galaxy Note20+ នេះនឹងមានបន្ទះឈីប Exynos 992 chipset ដែលផ្អែកនៅលើ 5nm process និង CAD renders ៕