ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note20 និង Z Flip 5G ឆ្លងកាត់វិញ្ញាបនបត្រ 3C

ថាមពលថ្មរបស់ស្មាតហ្វូន Samsung Galaxy Note20 នឹងមានទំហំធំជាងថាមពលថ្មរបស់ស្មាតហ្វូនជំនាន់មុនរបស់វា ប៉ុន្តែសម្រាប់បច្ចេកវិទ្យាសាកថ្មគឺមិនមានការ Upgrade នោះទេ។ ពេលនេះ ស្មាតហ្វូន  5G របស់​ Galaxy Z Flip ទទួលបាននូវវិញ្ញាបនបត្រនៅលើ 3C ដែលមានការបង្ហាញអំពីបច្ចេកវិទ្យានៃការបញ្ចូលថាមពលថ្មរបស់វាផងដែរ។

image

ថាមពលថ្មរបស់ស្មាតហ្វូន​ Note 20 គឺមានបច្ចេកវិទ្យា  25W​ដែលដូចគ្នាទៅនឹងស្មាតហ្វូន Note10 និង Note20+។ ស្មាតហ្វូន Note 20 នឹងមានថាមពលថ្មទំហំ 4,300mAh ហើយស្មាតហ្វូន  Note20+ គឺមានថាមពលថ្មទំហំ 4,500mAh បើធៀបទៅនឹង Note 10 គឺមានថាមពលថ្មទំហំ 3,500mAh និង  Note10+ មានថាមពលថ្មទំហំ 4,300mAh ។

image

វាមិនទាន់មានការបញ្ជាក់អំពីបច្ចេកវិទ្យា 45W charging នោះទេ។ សម្រាប់គ្រប់ម៉ូឌែលទាំងអស់របស់ស្មាតហ្វូននេះនឹងទទួលបាននូវ 25W chargers នៅក្នុងប្រអប់។ ស្មាតហ្វូន  Samsung Galaxy Z Flip 5G (SM-F707, aka “Bloom-X”) នឹងមាន 15W charger ហើយវាអាចនឹងប្រើប្រាស់នូវបន្ទះឈីបថ្មី  S865 ៕