ព័ត៌មាន

បុរសញូវយ៉កម្នាក់ជាប់ចោទពីបទហេគកាតឥណទានដោយប្រើប្រាស់ការវាយប្រហារ SQL Injection

បុរសម្នាក់នៅក្នុងទីក្រុងញូវយ៉កឈ្មោះ Vitalii Antonenko អាយុ ២៨ឆ្នាំជាប់ចោទពីបទលួចចូលជួញដូរប័ណ្ណឥណទាន និងការលាងលុយ។ លោក Antonenko ត្រូវចាប់ខ្លួននៅខែមីនាឆ្នាំ២០១៩ និងត្រូវឃុំខ្លួនពីបទលាងលុយកខ្វក់ ក្រោយពីលោកវិលត្រឡប់មកពីអ៊ុយក្រែនវិញជាមួយកុំព្យូទ័រ និងទំនិញឌីជីថលផ្សេងទៀតដែលមានលេខកាតទូទាត់បង់ប្រាក់ដែលលួចចំនួនរាប់ពាន់។

 image

Antonenko និងអ្នករួមគំនិតប្រើវិធីវាយបញ្ចូលការចាក់ SQL Injection ដើម្បីលួចទិន្នន័យកាតឥណទានពីបណ្តាញដែលងាយរងគ្រោះ និងដកស្រង់ទិន្នន័យកាតទូទាត់ និងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងទៀត (PII)។ បន្ទាប់មកពួកគេផ្ទេរទិន្នន័យដែលលួចទៅលក់នៅលើទីផ្សារងងឹតតាមអ៊ីនធឺរណិត ដើម្បីផ្លាស់ប្តូរទំនិញខុសច្បាប់ផ្សេងៗ។

image

ភ្នាក់ងារអនុវត្តច្បាប់តាមដានសកម្មភាពនេះអស់រយៈពេលជាងពីរឆ្នាំ ហើយភ្នាក់ងារតាមដានប្រតិបត្តិការ bitcoin តាមរយៈ blockchain ដែលមានអាសយដ្ឋានច្រើនជាងចំនួន ១៩,០០០ ដែលគ្រប់គ្រងដោយក្រុមហេគឃ័រ។ Antonenko និងអ្នករួមគំនិតលក់ទិន្នន័យទៅឱ្យអ្នកដទៃហើយប្រើ Bitcoin និងសាច់ប្រាក់ដើម្បីក្លែងបន្លំប្រវត្តរូប ទីតាំង ប្រភព ភាពជាម្ចាស់ និងការគ្រប់គ្រង។Antonenko ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងរងការពិន័យជាប្រាក់រហូតដល់ ៧៥ម៉ឺនដុល្លារពីបទសមគំនិតក្នុងការលាងលុយកខ្វក់នេះ៕