ព័ត៌មាន

ភ្នាក់ងារគំរាមកំហែងតាមអ៊ីនធឺរណិតលួចយកម៉ាស៊ីនមេ Cisco ដោយកេងចំណេញពីចំណុចខ្សោយ SaltStack

ថ្មីៗនេះ  អ្នកវាយប្រហារវាយលុកម៉ាស៊ីនមេរបស់ក្រុមហ៊ុន Cisco ដោយប្រើគំរូ Cisco Virtual Internet Routing Lab Personal Edition (VIRL-PE) ។ វាជាសេវាកម្មដែលអនុញ្ញាតឱ្យអ្នកប្រើបង្កើត និងសាកល្បងបណ្តាញមានទាក់ទងនឹងបណ្តាញវិទ្យា (ដោយមិនចាំបាច់ដំឡើងឧបករណ៍។

image

នៅក្នុងការវាយប្រហារនេះ ឧក្រិដ្ឋជនលើអ៊ីនធឺរណិតទាញយកប្រយោជន៍ពីភាពងាយរងគ្រោះសំខាន់ៗនៅក្នុងក្របខ័ណ្ឌប្រភពបើកចំហររបស់SaltStack Salt។ គេប្រើប្រាស់ SaltStack Salt យ៉ាងទូលំទូលាយសម្រាប់សេវាកម្មស្វ័យប្រវត្តិកម្មក៏ដូចជាក្នុងការអនុវត្តការគ្រប់គ្រងប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យ(data center systems)។

image

ផលិតផលរងគ្រោះ៖

-Cisco Modeling Labs Corporate Edition (CML)

-Cisco Virtual Internet Routing Lab Personal Edition (VIRL-PE)

ម៉ាស៊ីនចំនួន០៦ដែលរងការសម្របសម្រួល៖

1)us-1.virl.info

2)us-2.virl.info

3)us-3.virl.info

4)us-4.virl.info

5)vsm-us-1.virl.info

6)vsm-us-2.virl.info

កំហុសសុវត្ថិភាព

CVE-2020-11651: Authentication Bypass Vulnerability

CVE-2020-11652: Directory Traversal Vulnerability