ព័ត៌មាន

ក្រុមហ៊ុន NOKIA MOBILE ប្រកាសបង្ហាញវត្តមានទូរស័ព្ទ NOKIA 150 និង NOKIA 125 នៅក្នុងប្រទេសចិន

ថ្មីៗនេះ​ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រកាសបង្ហាញវត្តមានរបស់ទូរស័ព្ទ Nokia 125 និង Nokia 150នៅក្នុងប្រទេសចិន។ ទូរស័ព្ទទាំងពីរនេះគឺដាក់លក់នៅថ្ងៃទី៨ ខែមិថុនានេះ។ Nokia 125 មានតម្លៃ  ¥189 (€24, ₹ 2020, US$27)ហើយវាមានពណ៌ខ្មៅ និងពណ៌ស ខណៈពេលដែល  Nokia 150គឺមានតម្លៃ ¥229 (€29, ₹ 2440, US$32) ហើយវាមានពណ៌ខ្មៅ Cyan និងក្រហម។

 image

Nokia 150 មានកាមេរ៉ានៅខាងក្រោយ និងរន្ធដោត microSD card ទំហំ 32GB និងទ្រទ្រង់នូវ​Bluetooth 3.0និង MP3 player ផងដែរ។ ទូរស័ព្ទនេះគឺមានវិមាត្រ  132 × 50.5 × 15 mm  និង  Series 30+ platform ។ វាមានបន្ទះឈីប MTK processor រ៉េមទំហំ 4MB និងម៉េមូរី 4MB ។ វាមានថាមពលថ្មទំហំ1020mAh និងរន្ធដោតថ្ម  micro USB 2.0 ហើយវាទុកចោលបាន ២៤ ថ្ងៃ។

image

ទូរស័ព្ទនេះមានអេក្រង់ 2.4” QVGA screen, 3.5 mm headphone jack និង wireless FM radio ។ វាទ្រទ្រង់នូវ  2G connectivity និងរន្ធសម្រាប់ដាក់ស៊ីមពីរ។ វាក៏មានហ្គេម Snake Xenzia និងហ្គេមជាច្រើនទៀត។ លោកអ្នកអាចរកទិញបាននៅលើ Nokia Mobile store, JD និង​TMall ៕