ព័ត៌មាន

ក្រុមហេគឃ័រប្លន់គណនី Microsoft Teams ដោយប្រើរូបភាព GIF មានមេរោគ

Microsoft Teams គឺជាវេទិកាទំនាក់ទំនង និងសហការឈានមុខគេដែលមានមុខងារសម្រាប់ធ្វើការងារដូចជា ការជជែកកំសាន្ត ការប្រជុំវីដេអូ ការផ្ទុកឯកសារ ការសហការលើឯកសារ និងប្រើបញ្ចូលជាមួយកម្មវិធី។ ក្រុមហ៊ុន Microsoft បានធ្វើការត្រួតពិនិត្យលើភាពងាយរងគ្រោះទាក់ទងនឹងការគ្រប់គ្រង Sub-Domain នៅក្នុងក្រុមហ៊ុន Microsoft ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់គ្រប់រូបដែលប្រើ Teams desktop ឬ web browser version។

 image

អ្នកស្រាវជ្រាវមកពី CyberArk បានរកឃើញភាពងាយរងគ្រោះដែលមានសណ្ឋានដូចជាដង្កូវដែលអនុញ្ញាតឱ្យក្រុមហេគឃ័រប្រើឯកសារ GIF ដែលមានគំនិតអាក្រក់ដើម្បីឆែកទិន្នន័យអ្នកប្រើ និងកាន់កាប់បញ្ជីឈ្មោះក្រុមទាំងមូល។

image

ភាពងាយរងគ្រោះកើតមាននៅក្នុងដំណើរទំនាក់ទំនងសុពលភាពរវាងអតិថិជន និងម៉ាស៊ីនមេ។យោងតាមប្រភព ​​CyberArk បង្ហាញថា  Domains រងដូចខាងក្រោមគឺមានភាពងាយរងគ្រោះដូចជា៖១) aadsync-test.teams.microsoft.com និង ២) data-dev.teams.microsoft.com ៕