ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Fold អាប់ដេតជាមួយនឹងការនាំយកនូវមុខងារ 4K@60fps recording សម្រាប់កាមរ៉ា Selfie

ថ្មីៗនេះ ស្មាតហ្វូន Samsung Galaxy Fold ចាប់ផ្តើមទទួលបាននូវការអាប់ដេតនូវ OTA notification សម្រាប់ខែមិថុនាឆ្នាំ ២០២០ នេះជាមួយនឹងការអាប់ដេត Patch សុវត្ថិភាពចុងក្រោយបំផុតរបស់ក្រុមហ៊ុន Google ។ ស្មាតហ្វូននេះគឺមានលេខម៉ូឌែល F900FXXS3BTE1 ។

 image

នៅក្នុង changelog នេះក៏មានការអាប់ដេតនូវ AR Emoji ដែលនៅក្នុងនោះគឺមាន manual editing tool និងការពង្រឹងទៅលើ facial expressions ផងដែរ។ កាមេរ៉ាថ្មីនេះក៏មានការនាំយកនូវមុខងារ AR Zone, Single Take, Pro video, My Filters, Selfie Tone និង Night Timelapse ផងដែរ។ វាក៏មានការថតនៅក្នុងកម្រិត 4K @ 60fps នៅក្នុងកាមេរ៉ាខាងមុខផងដែរ។

image

ដើម្បីឆែកមើលទៅលើការអាប់ដេតនេះ អ្នកចូលទៅកាន់ Settings > Software update > Download and Install ៕