ព័ត៌មាន

ស្មាតហ្វូន Xiaomi ដែលមានលេខកូដ “CAS” នឹងមានកាមេរ៉ា 108MP ជាមួយនឹងបច្ចេកវិទ្យា 120X digital zoom

តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយរបស់ Xiaomishka នេះ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Xiaomi នេះគឺមានកាមេរ៉ាទំហំ 108MP ដែលមកភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 120X digital zoom។ ស្មាតហ្វូននេះមានលេខកូដ “CAS” ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវម៉ូឌែល Mi CC 10 series ក្នុងពេលឆាប់ៗនេះផងដែរ។

image

តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi កំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីនេះតាំងពីដើមឆ្នាំមកម្ល៉េះ។ កាមេរ៉ា Zoom នេះប្រើប្រាស់នូវ periscope ជាមួយនឹងបច្ចេកវិទ្យា 12X optical zoom ជាមួយនឹងសេនស័រ 108MP sensor ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រើប្រាស់នូវ 100X Space Zoom ហើយក្រុមហ៊ុន Xiaomi ក៏ប្រើប្រាស់នូវ 120X (digital) zoom ផងដែរ។

image

របាយការណ៍នេះបង្ហាញថា សេនស័រនេះគឺមិនមែនជា Samsung HMX ហើយក្រុមហ៊ុន Xiaomi ក៏ប្រើប្រាស់នូវកាមេរ៉ា 108MP ប៉ុន្តែសម្រាប់ CMOS Image Sensor នេះគឺមានលេខកូដ HM2 ។ ស្មាតហ្វូន Mi CC 10 នេះគឺមានបន្ទះឈីប Snapdragon 775G ដែលទ្រទ្រង់នូវបច្ចេកវិទ្យា​5G និង NFC ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននោក្នុងខែកក្កដានេះ៕