ព័ត៌មាន

គេហទំព័រ WordPress ច្រើនជាងមួយសែនរងការសម្របសម្រួលពីកំហុសក្នុងមុខងារReal-Time Find and Replace plugin

ភាពងាយរងគ្រោះមួយក្នុងកម្មវិធី Real-Time Find and Replace WordPress plugin  អាចត្រូវបានទាញយកដោយអ្នកវាយប្រហារដើម្បីបង្កើតគណនីគ្រប់គ្រងបញ្ឆោត។ បច្ចុប្បន្នកម្មវិធី Real-Time Find and Replace WordPress plugin  មានការតម្លើងប្រើប្រាស់ច្រើនជាងចំនួន ១០០០ ០០០គេហទំព័រ។ វាមានសមត្ថភាពជួយឱ្យអ្នកប្រើប្រាស់ជំនួសកូដឬអត្ថបទពីគំរូ ឬ plugin ផ្សេងទៀតជាមួយនឹងកូដ និងអត្ថបទដែលពួកគេជ្រើសរើសមុនពេលទំព័រ(page) ត្រូវបានបញ្ជូនទៅកម្មវិធីរុករក(browser) របស់អ្នកប្រើប្រាស់។

image

ភាពងាយរងគ្រោះត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវ Wordfence។ អ្នកវាយប្រហារអាចបង្កបញ្ហាតាមរយៈបញ្ឆោតដល់អ្នកកាន់ WordPress ដោយបញ្ចូលរូបភាពមានមេរោគចូលទៅក្នុងគេហទំព័ររបស់អ្នកកាន់ទំព័រ(Admin)។​ក្រោយមកបញ្ហាកើតឡើងពេលដែលអ្នកកាន់ទំព័រចុចលើតំណដែលមានគំនិតអាក្រក់នៅក្នុងប្រអប់មតិយោបល់ឬអ៊ីម៉ែល។ដើម្បីជៀសវៀងការវាយប្រហារ អ្នកប្រើប្រាស់ត្រូវតែអាប់ដេតកម្មវិធីReal-Time Find and Replace WordPress plugin ទៅកំណែ ៤.០.២  ហើយឥលូវនេះមានអ្នកប្រើប្រាស់ចំនួន ៣០,០០០នាក់ហើយដែលបានធ្វើការអាប់ដេតកម្មវិធីរបស់ពួកគេទៅកំណែ៤.០.២ នេះ៕

image