ព័ត៌មាន

Microsoft Teams បានជួសជុលកំហុសរូបភាពសំណើចGifs របស់ខ្លួនដែលនាំអោយមានការវាយប្រហារបាន

កម្មវិធី Teams មានសមត្ថភាពដូចកម្មវិធីផ្សេងទៀតដែលអនុញ្ញាតិឱ្យសមាជិកក្រុម ឬអ្នកប្រើប្រាស់អាចផ្ញើររូបភាព Gif សម្រាប់ជាការកម្សាន្តអារម្មណ៍រីករាយបាន។ ទន្ទឹមនឹងនេះផងដែរ វាមានបញ្ហាសន្តិសុខចោទឡើងលើរូបភាពសំណើច Gif ដោយអ្នកស្រាវជ្រាវបង្ហាញថា រូបភាពសំណើច Gif នេះគឺជាមូលហេតុអាចបណ្តាលឱ្យមានការវាយប្រហារតាមអ៊ីនធឺរណិត។

image

អ្នកស្រាវជ្រាវរកឃើញថា ការបើកមើលរូបភាពសំណើច Gif អាចធ្វើឱ្យក្រុមហេគឃ័រសម្របសម្រួលលើគណនីរបស់អ្នកប្រើប្រាស់ និងលួចទិន្នន័យផ្សេងៗ។ កំហុសនោះកើតឡើងលើ Domain រង ដែលបានរក្សាទុករូបភាពមានមេរោគ ហើយក្រោយពីអ្នកប្រើប្រាស់បើកមើលរូបភាពមានមេរោគនោះហើយ ក្រុមហេគឃ័រអាចទាញយកទិន្ន័យ និងបញ្ចេញទិន្ន័យរបស់អ្នកប្រើប្រាស់បានផងដែរ។ មកទល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ក្រុមហ៊ុន Microsoft បានជួសជុលបំពេញចន្លោះកំហុសសុវត្ថិភាពនោះរួចហើយ៕

image