ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Fold 2 ទំនងជាមិនមានការទ្រទ្រង់ជាមួយនឹង S Pen នោះទេដោយសារតែបញ្ហាបច្ចេកទេស

ស្មាតហ្វូន Samsung Galaxy Fold បានប្រកាសបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ហើយវាមានពាក្យចចាមអារ៉ាមថា​ស្មាតហ្វូនស៊េរីថ្មី Galaxy Fold 2នេះនឹងបង្ហាញខ្លួននៅថ្ងៃទី ៥ ខែសីហានេះ។ ស្មាតហ្វូន Galaxy Fold 2 នេះគឺមានពាក្យចចាមអារ៉ាមថានឹងទ្រទ្រង់ជាមួយនឹង S Pen ប៉ុន្តែរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូងនេះបញ្ជាក់ថា ស្មាតហ្វូននេះមិនទាន់អាចដំណើរការនូវ S Pen បានទេដោយសារតែបញ្ហាបច្ចេកទេស។

 image

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសកូរ៉េខាងត្បូងនេះសម្រេចចិត្តក្នុងការលុបចោលនូវការទ្រទ្រង់ទៅលើប៊ិច S Pen នៅលើស្មាតហ្វូន Galaxy Fold 2 ដោយសារតែបញ្ហានៃការប្រើប្រាស់អេក្រង់បត់។ កម្រាស់របស់អេក្រង់ស្មាតហ្វូន Galaxy Note10 ដែលទ្រទ្រង់ទៅលើ S Pen នោះគឺ 0.4mm ប៉ុន្តែសម្រាប់កម្រាស់របស់​ Ultra Thin Glass (UTG) ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Z Flip និង Fold 2 នេះគឺត្រឹមតែ 0.03mm ប៉ុណ្ណោះដូចនេះវាពិតជាមិនអាចប្រើប្រាស់បានជាមួយនឹង S Pen នោះទេ។

image

ស្មាតហ្វូន Fold 2 នេះគឺមានអេក្រង់កម្រិត 120Hz ដែលមានការ upgrade ពីអេក្រង់ 60Hz របស់ស្មាតហ្វូន Galaxy Fold ។ អេក្រង់នេះគឺមានកម្រិតខ្ពស់ជាងស្មាតហ្វូន Fold ហើយវាមានកម្រិតភាពច្បាស់ខ្ពស់ជាងផងដែរ។ វាមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន​Samsung នឹងប្រកាសបង្ហាញនូវម៉េមូរីទំហំដល់ទៅ 256GB និង 512GB  សម្រាប់ស្មាតហ្វូន Fold 2 ផងដែរ៕