ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S20+ BTS Edition បែកធ្លាយទៀតហើយ ពិតជាឡូយមែនទែន!

BTS គឺជាក្រុមដ៏ល្បីល្បាញដែលមានអ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោក។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ធ្វើការជាមួយនឹងក្រុម BTS នេះសម្រាប់ស្មាតហ្វូន Galaxy S20+​របស់ខ្លួនផងដែរ។ ស្មាតហ្វូននេះគឺមានពណ៌ស្វាយដែលជាពណ៌បង្ហាញអំពីក្តីស្រឡាញ់ និងការជឿជាក់។ អ្នកអាចមើលឃើញនូវរូបបេះដូងពណ៌ស្វាយនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ នៅលើប្រអប់របស់ស្មាតហ្វូននេះ ក៏មានរូបបេះដូងតូចៗផងដែរ។

 image

ស្មាតហ្វូន Samsung Galaxy S20+ ដ៏ពិសេសនេះនឹងក្លាយជានិមិត្តរូបរបស់អ្នកគាំទ្រ BTS ។ ឆាប់ៗនេះ វាក៏នឹងមានកាសស្តាប់ Galaxy Buds+ BTS Edition ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការនាំយកនូវម៉ូឌែលពិសេសនេះសម្រាប់អ្នកគាំទ្រ BTS នៅថ្ងៃទី ៩ ខែកក្កដានេះ ប៉ុន្តែសម្រាប់ការ Pre-orders គឺចាប់ពីថ្ងៃទី ១៩ ខែមិថុនានេះ៕

image