ព័ត៌មាន

ស្មាតហ្វូនvivo Y50 ចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសឥណ្ឌាហើយ

vivo Y50 បានប្រកាសបង្ហាញខ្លួននៅក្នុងខែមេសា ហើយស្មាតហ្វូននេះពេលនេះបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងពណ៌  Iris Blue និង Pearl White ជាមួយនឹងតម្លៃ INR17,990 ($240/€210) ។ ស្មាតហ្វូននេះចាប់ផ្តើមដាក់លក់ពីថ្ងៃទី ១០ ខែមិថុនានេះតាមរយៈវេបសាយរបស់ក្រុមហ៊ុននេះ Amazon.in, Flipkart, Paytm, Tata CLiQ និងក្រុមហ៊ុនជាច្រើនទៀតនៅក្នុងប្រទេសនេះ។

image

ស្មាតហ្វូន  vivo Y50 នេះមានបន្ទះឈីប Snapdragon 665 SoC ជាមួយនឹងរ៉េមទំហំ 8GB ។ ស្មាតហ្វូននេះដំណើរការនូវ  Android 10 និង Funtouch OS 10 និង 128GB storage ផងដែរ។ ស្មាតហ្វូននេះអាចបន្ថែមនូវ  microSD card សម្រាប់បន្ថែមម៉េមូរីផងដែរ។

image

Y50 មានអេក្រង់ទំហំ 6.53″ LCDFullHD+ និងរន្ធប្រហោង  punch hole នៅគែមផ្នែកខាងលើខាងឆ្វេងដែលមានកាមេរ៉ាទំហំ  16MP selfie ។ ស្មាតហ្វូននេះមានកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយជាមួយនឹងកាមេរ៉ាទំហំ 13MP main, 8MP ultrawide, 2MP macro និង 2MP depth sensor ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  5,000 mAh ៕