ព័ត៌មាន

រកឯណាបាន តម្លៃពិសេសត្រឹមតែ $249 កម្លាំងថាមពលថ្មខ្លាំង កាមេរ៉ាច្បាស់ និង Live FB ម៉ាឆ្ងាញ់…!​

បច្ចុប្បន្ននេះ ស្មាតហ្វូនបានដើរតួនាទីសំខាន់មែនទែនក្នុងការថតរូបភាព វីដេអូ ការខលមើលមុខគ្នា ការទំនាក់ទំនងបណ្តាញសង្គម ការមើលវីដេអូនៅលើ YouTube និងការកម្សាន្តជាច្រើនយ៉ាងសម្បូរបែបពិសេសការលេងហ្គេម និងការ Live នៅលើបណ្តាញសង្គម Facebook , IG, TikTok ជាដើម។ ភ្លេចៗខ្លួនពាក់កណ្តាលឆ្នាំ ២០២០ នេះជិតកន្លងផុតទៅហើយ Nokia 6.2 និង Nokia 7.2 គឺជាស្មាតហ្វូនម៉ូឌែលថ្មីដ៏ទំនើបទាន់សម័យចុងក្រោយបំផុតពីក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ដែលកំពុងតែមានសន្ទុះនៃការគាំទ្រពីសំណាក់យុវវ័យសម័យថ្មី និងប្រជាប្រិយភាពខ្លាំងក្លាមែនទែននៅគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា។

image

បើនិយាយអំពីសមត្ថភាព និងគុណភាពរបស់ស្មាតហ្វូន NOKIA វិញនោះ អ្នកណាៗក៏ទទួលស្គាល់ថា NOKIA គឺសមត្ថភាពខ្លាំង និងល្អបំផុតក្នុងការប្រើប្រាស់។ សម្រាប់អ្នកប្រើប្រាស់ដែលចង់បានស្មាតហ្វូនថ្មីដែលមានសមត្ថភាពខ្លាំងក្នុងការ Live FB ម៉ាឆ្ងាញ់ និងការកម្សាន្តយ៉ាងសម្បូរបែបនោះ យើងសូមណែនាំនូវស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតពី Nokia នោះគឺ Nokia 7.2 និង Nokia 6.2 ។

–       NOKIA 7.2 (RAM 6GB| 128GB) តម្លៃដើម $279 មកនៅត្រឹមតែ $249 ទទួលបាននូវការធានាមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ ឬស្រោមទូរស័ព្ទ 007 Case ដ៏ស្រស់ស្អាតមួយ។  Nokia 7.2 មាន 2 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌បៃតង។

–       NOKIA 6.2 (RAM 4GB| 64GB) តម្លៃដើម $219 មកនៅត្រឹមតែ $179 ទទួលបាននូវការធានាមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ ឬស្រោមទូរស័ព្ទ 007 Case ដ៏ស្រស់ស្អាតមួយ។ Nokia 6.2 មានពណ៌ខ្មៅរលោង និងពណ៌ព្រិលទឹកកក។

image

លោកអ្នកអាចរកទិញបានស្មាតហ្វូននេះនៅតាមបណ្តាហាងលក់ទូរស័ព្ទទំនើបទាំងអស់ និងក្រុមហ៊ុនស្មាត (SMART) នៅទូទាំងប្រទេសកម្ពុជា។ កុំភ្លេចណា!  ការជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ដោយសារតែទូរស័ព្ទម៉ាក Nokia នេះធានាសុវត្ថិភាពខ្ពស់ ការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុតក្នុងការប្រើប្រាស់! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍! 

 លក្ខណៈសម្បត្តិរបស់ Nokia 7.2

Nokia 7.2 នេះមានរូបរាងស្រស់ស្អាតកាលីបទាន់សម័យជាមួយនឹងរចនាបទនៃកញ្ចក់2.5D Corning® Gorilla® Glass (ខាងមុខ និងខាងក្រោយ) រឹងមាំធន់ក្នុងការប្រើប្រាស់ ។ ទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប  Qualcomm® Snapdragon™ 660 processor ប៊ូតុងជំនួយការឆ្លាតវៃ  Google Assistant Button សម្រាប់ការបញ្ជាជាសំឡេង  និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android 10 ដែលជំនួយក្នុងការប្រើប្រាស់បានកាន់តែប្រសើរបំផុត។ Nokia 7.2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Adaptive Battery ដែលធ្វើការសន្សំសំចៃថាមពលប្រើប្រាស់បានល្អបំផុត។ Nokia 7.2 មានអេក្រង់ប្រភេទ 6.3” Full HD+ PureDisplay ទ្រទ្រង់នូវ Real-time HDR (17 លានពណ៌ច្បាស់គ្មានគូប្រៀប) ដែលមានតែនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia តែមួយគត់។ អេក្រង់នេះនៅតែមើលឃើញច្បាស់ល្អបំផុតនៅក្រោមពន្លឺព្រះអាទិត្យ។ Nokia 7.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ZEISS Optics ៣ គ្រាប់ដែលមានទំហំ 48 MP 1/2″ Quad Pixel, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ថែមទៀត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 20 MP Quad Pixel ថតរូបភាព Selfies ច្បាស់ល្អអស្ចារ្យតែម្តង។

លក្ខណៈសម្បត្តិរបស់ Nokia 6.2

Nokia 6.2 បើមើលទៅលើរូបរាងគឺប្រហាក់ប្រហែលទៅនឹង Nokia 7.2 ដែរ ប៉ុន្តែវាមានចំណុចខុសប្លែកគ្នាមួយចំនួនផងដែរ។ Nokia 6.2 មានអេក្រង់​  6.3” Full HD+ PureDisplay និង Real-Time HDR ដែលផ្តល់នូវពណ៌ច្បាស់មិនធម្មតានោះទេ។ លោកអ្នកនឹងជក់ចិត្តជាមួយនឹងអេក្រង់ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកនេះជាក់ជាមិនខាន!  Nokia 6.2 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 10 ចុងក្រោយបំផុត បន្ទះឈីប Qualcomm® Snapdragon™ 636 ថ្មកម្លាំង 3500mAh  ដែលបញ្ចូលម្តងប្រើប្រាស់បាន 2 ថ្ងៃ និងបច្ចេកវិទ្យា AI  Adaptive Battery សម្រាប់សន្សំសំចៃទៅលើថាមពលថ្មប្រើប្រាស់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាដោយសំឡេង Google Assistant ថែមទៀត។ Nokia 6.2 ប្រើប្រាស់នូវកញ្ចក់ការពារ 2.5D Corning Gorilla Glass ការពារឆ្កូត និងធ្លាក់ថែមទៀត។ទូរស័ព្ទនេះមានរូបរាងស្រស់ស្អាត និងធន់ទៅនឹងស្នាមឆ្កូតផងដែរ។ វាមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Ceramic Black និង Ice ដ៏ទាក់ទាញ។ ស្មាតហ្វូននេះមានកាមេរ៉ា AI ៣ គ្រាប់ដែលមានទំហំ  MP, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ហើយកាមេរ៉ាខាងមុខគឺមានទំហំ 8MP សម្រាប់ថតរូបភាព Selfies យ៉ាងល្អឥតខ្ចោះថែមទៀត។