សម្រាប់នាឡិកាសុខភាព Mi Band fitness tracker ជំនាន់ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានបង្ហោះនៅលើ Weibo ដែលមានការបញ្ជាក់អំពីមុខងារថ្មីៗជាច្រើនរបស់នាឡិកា Mi Band នេះ។ វាមានមុខងារពិសេសៗចំនួន ៧ ដែលនឹងបំពាក់នៅលើនាឡិកានេះ។
អេក្រង់ធំ OLED screen
បច្ចេកវិទ្យាសាកថ្មម៉ាញ៉េទិក
NFC UnionPay និង QuickPass
ការថតរូបភាពពីចម្ងាយ
ការពង្រឹងទៅលើសេនស័រ
11 professional sports modes
មុខងារតាមដានសុខភាពសម្រាប់ស្ត្រី
នាឡិកា Mi Band 5 នេះនឹងមាន ៤ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌លឿង ក្រហម បៃតង និងខ្មៅ។ សម្រាប់ “Professional sensor upgrade” នេះគឺមានមុខងារវាស់ទៅលើអុកស៊ីសែននៅក្នុងឈាម blood-oxygen saturation sensor (SpO2) សម្រាប់ធ្វើការវាស់ទៅលើកម្រិតនៃការធុញទ្រាន់ និងការដកដង្ហើមផងដែរ។ នាឡិកានេះមានអេក្រង់ OLED ទំហំ 1.2-inches ហើយវានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១១ ខែមិថុនានេះ៕