ព័ត៌មាន

realme AIoT នឹងដាក់ប្រកាសជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ហើយប្តេជ្ញាចិត្តនឹងក្លាយជាអ្នកផ្សព្វផ្សាយការរស់នៅបែបបច្ចេកវិទ្យាដ៏ពេញនិយមបំផុតសម្រាប់យុវវ័យនៅកម្ពុជា

យោងតាមទិន្នន័យពី Counterpoint បានអោយដឹងថា realmeបានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យនោះ ចំនួនលក់នៃអាជីវកម្មស្មាតហ្វូនបានឈានដល់ចំណាត់ថ្នាក់កំពូលទី៤ក្នុងប្រទេសកម្ពុជា។ កាលពីថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា ក្រៅពីអាជីវកម្មស្មាតហ្វូន ផលិតផល AIoTរបស់ realme ក៏ជិតនឹងឈានចូលមកដល់ប្រទេសកម្ពុជាជាផ្លូវការផងដែរ ។

 image

រហូតមកដល់ ខែមេសា ឆ្នាំ​២០២០ ចំនួនលក់នៃផលិតផលAIoTរបស់ realme នៅទូទាំងពិភពលោក មានចំនួនដល់ទៅជាងមួយលានគ្រឿង។ សម្រាប់ម៉ូដែលផលិតផលAIoT ដែលបានដាក់ប្រកាសកាលពីកន្លងទៅ(រួមទាំង realme Buds Airនិង realme Bandជាដើម) បានមានការគាំទ្រពីសំណាក់អ្នកសារព័ត៌មាន និងអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក។

នាពេលខាងមុខនេះ realme ប្រចាំប្រទេសកម្ពុជានឹងដាក់សម្ភោធជាលើកដំបូងនូវផលិតផល AIoTនៅថ្ងៃទី ១៦ខែមិថុនា និងប្រកាសជាផ្លូវការនូវផលិតផលAIoTបានចូលមកដល់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ។ដូចគ្នាដែរទៅនឹងអាជីវកម្មស្មាតហ្វូនដែរ ការរំពឹងរបស់realmeទៅលើផលិតផលAIoT គឺអាចក្លាយជាអ្នកផ្សព្វផ្សាយការរស់នៅបែបបច្ចេកវិទ្យាពេញនិយមរបស់យុវវ័យនៅប្រទេសកម្ពុជា ធ្វើអោយយុវវ័យទទួលបានបទពិសោធដ៏ឆ្លាតវៃដែលនាំមកនូវការសប្បាយ។

 image

realme Audio AIoT Global over 1 million Sell-out

 

ម៉ាកផលិតផលបច្ចេកវិទ្យាដែលហ៊ានឆ្ពោះទៅមុខនាំមកនូវផលិតផលដែលពេញនិយមដល់យុវវ័យ

ដោយឈរលើជំហរ”អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម” ” realme នឹងយក បច្ចេកវិទ្យាដែលពេញនិយម និងការរចនាដែលពេញនិយមមករួមបញ្ចូលគ្នា និងព្យាយាមនាំមកនូវផលិតផលពេញនិយមដ៏អស្ចារ្យជូនដល់​អតិថិជន។ បើតាមព័ត៌មានបានអោយដឹងថា ផលិតផលដែលជិតនឹងដាក់ប្រកាសនៅក្នុងទៅផ្សារប្រទេសកម្ពុជាឆាប់ៗនេះគឺមានrealme Buds Air Neo និងrealme Watch ។ដោយឆ្លងកាត់ប្រព័ន្ធកណ្តាលរបស់realme គឺការភ្ជាប់តាមរយៈrealme Link app, ដោយឆ្លងកាត់ការភ្ជាប់តាមរយៈទូរស័ព្ទជាមួយនឹងផលិតផលAIoTពេញនិយមជាច្រើនផ្សេងទៀត នេះនាំអោយការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាកាន់តែមានភាពអស្ចារ្យនិងមានភាពងាយស្រួលថែមទៀត។

 ចាប់តាំងពីrealmeបានបង្កើតឡើងដំបូងមកគឺបានប្តេជ្ញាចិត្តធ្វើជាម៉ាកយីហោមួយដែលយល់ពីយុវវ័យបំផុត ហើយrealme Watch និង​realme Buds Air Neo ដែលជិតនឹងដាក់ប្រកាសនៅក្នុងប្រទេសកម្ពុជានេះផងដែរនិងជាផលិតផលបច្ចេកវិទ្យាមួយដែលយុវវ័យតែងតែប្រើប្រាស់ជាប្រចាំនោះ គឺ​ជា​​​​ជំហ៊ានឈានទៅមុខមួយដែលrealme បានខិតខំប្រឹងប្រែងធ្វើអោយក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមរបស់យុវវ៏យ។ សង្ឃឹមថាការដាក់ប្រកាសផលិតផលAIoTលើកនេះ realme នឹងនាំភាពភ្ញាក់ផ្អើលថ្មីមកអោយយើងទាំងអស់គ្នា៕