ព័ត៌មាន

ក្រុមហ៊ុនGoogle នឹងលុបចោលនូវ Spam ក្នុង Chrome extensions ជាមួយនឹងគោលការណ៍ថ្មីរបស់ខ្លួន

ការរឹតបន្តឹងថ្មីនេះធ្វើឡើងមានគោលបំណងដើម្បីលុបបំបាត់បញ្ហានៅក្នុងហាងលក់នៅលើវ៉ិបសាយ (Chrome Web Store) មានដូចជារបស់ copycats  និងផ្នែកបន្ថែមដែលមិនត្រឹមត្រូវជាមួយនឹងការព័ណ៌នាក្លែងក្លាយ(Fake-Reviews)របស់វា។ ក្រុមហ៊ុន Google បានប្រកាសពីកិច្ចប្រឹងប្រែងថ្មីៗដើម្បីបង្ក្រាបភ្នាក់ងារក្លែងក្លាយ (bad-faith actors) ដែលមានភាពមិនស្មោះត្រង់ក្នុងការប្រកាសធ្វើការបន្លំផ្សេងៗ ឬការបន្លំលើផ្នែកបន្ថែមទៅ Chrome Web Store ជាកន្លែងដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីបន្ថែម(add-on software) និងកម្មវិធី (themes) នៅពេលធ្វើការរុករកលើអ៊ីនធឺរណិតថែមទៀត។

image

ដើម្បីធ្វើដូចនេះ ក្រុមហ៊ុន Google កំពុងណែនាំបច្ចុប្បន្នភាពអំពីគោលការណ៍លើសារឥតបានការរបស់ខ្លួនសម្រាប់ Chrome Web Store។ គោលការណ៍ទាំងនោះមាន៖

១)អ្នកអភិវឌ្ឍន៍ ឬដៃគូរផលិតរបស់ពួកគេមិនគួរបោះពុម្ពផ្សាយផ្នែកបន្ថែម(extension) ជាច្រើនដែលផ្តល់នូវបទពិសោធន៍ ឬមុខងារស្ទួននៅលើ Chrome Web Store ទេ។

២)ផ្នែកបន្ថែមទាំងអស់(Extensions) មិនគួរមាន៖ ការបន្លំ   ទំរង់មិនត្រឹមត្រូវ  មិនមានការពិពណ៌នា   មិនមានភាពពាក់ព័ន្ធ ប្រើទិន្ន័យបំផ្លើស ឬមិនត្រឹមត្រូវ រាប់បញ្ចូលទាំងការមិនមានកំណត់ចំពោះការពិពណ៌នារបស់ផ្នែកបន្ថែម ឈ្មោះអ្នកអភិវឌ្ឍន៍ ចំណងជើង រូបតំណាង(Icon)  រូបថតអេក្រង់ និងប្រើប្រាស់រូបភាពផ្សព្វផ្សាយ។ អ្នកអភិវឌ្ឍន៍ត្រូវតែផ្តល់នូវការពិពណ៌នាឱ្យបានច្បាស់លាស់ និងល្អ។ អ្នកប្រើប្រាស់ដែលមិនច្បាស់លាស់ ឬជនអនាមិក នៅក្នុងការពិពណ៌នារបស់កម្មវិធីក៏មិនត្រូវបានអនុញ្ញាតដែរ។

៣)អ្នកអភិវឌ្ឍន៍មិនត្រូវព្យាយាមជំនួសផ្នែកបន្ថែមណាមួយនៅក្នុង Chrome Web Store ទេ ។ ករណីនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះការផ្តល់ចំណាត់ថ្នាក់ផលិតផល ការរៀបរាប់ឡើងវិញ(reviews) ការរាប់ចំនួនតំឡើងដោយមធ្យោបាយខុសច្បាប់ដូចជា ការទាញយកដោយការបន្លំ ឬការលើកទឹកចិត្ត ការផ្តល់យោបល់ និងការវាយតំលៃ។

image

៤)ផ្នែកបន្ថែមទាំងឡាយណា(Extensions)ដែលមានគោលបំណងតែមួយក្នុងការតំឡើង ឬបើកដំណើរការកម្មវិធី កម្មវិធីគំរូ(theme) ទំព័ររបស់វ៉ិបសាយ រឺផ្នែកបន្ថែមផ្សេងទៀតមិនត្រូវបានអនុញ្ញាតទេ។

៥)ផ្នែកបន្ថែមដែលបំពាន ឬជាប់ពាក់ព័ន្ធនឹងការបំពាន ការជូនដំណឹងតាមរយៈការផ្ញើសារឥតបានការ  ការផ្សព្វផ្សាយ ការផ្សព្វផ្សាយការប៉ុនប៉ងបន្លំ  ឬតាមរយៈសារដែលមិនចង់បានដែលបង្កអន្តរាយដល់បទពិសោធន៍រុករករបស់អ្នកប្រើប្រាស់មិនត្រូវបានអនុញ្ញាតទេ។ ផ្នែកបន្ថែម(Extensions) ដែលផ្ញើសារក្នុងនាមអ្នកប្រើប្រាស់ដោយមិនផ្តល់ឱ្យអ្នកប្រើប្រាស់នូវសមត្ថភាពក្នុងការបញ្ជាក់ទទួលយកមាតិកា និងបង្ហាញបំណងទទួលយក ក៏មិនត្រូវបានអនុញ្ញាតដែរ។

៦)ការផ្លាស់ប្តូរនឹងចូលជាធរមាននៅថ្ងៃទី២៧ ខែសីហា ដូច្នេះអ្នកអភិវឌ្ឍន៍ដែលកំពុងអភិវឌ្ឍន៍មិនទាន់ចប់មានពេលខ្លះដើម្បីសម្របខ្លួនទៅនឹងច្បាប់ថ្មី។ បន្ទាប់ពីនោះ ក្រុមហ៊ុនGoogle រក្សាសិទ្ធិក្នុងការបំផ្លាញនូវភាពរញេរញៃចេញពីបណ្តាញអ៊ីនធឺរណិតនេះ៕