ព័ត៌មាន

សម្បកទូរស័ព្ទរបស់ស្មាតហ្វូន Samsung Galaxy Note20​បែកធ្លាយហើយ

រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Samsung Galaxy Note20 បានបែកធ្លាយជាបណ្តើរៗហើយ ជាពិសេសស្មាតហ្វូននេះគឺមានអេក្រង់រាបស្មើ។ រូបភាពជាច្រើនមានការបញ្ជាក់ដោយ IceUnvierse នៅលើ Weibo ផងដែរ។

 image

យើងបានឃើញនូវរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Galaxy Note20 នេះ។ យើងដឹងថា​ស្មាតហ្វូន Galaxy Note20 នេះនឹងមានអេក្រង់រាបស្មើ ហើយស្មាតហ្វូន Galaxy Note20+ នឹងមានអេក្រង់គែមកោង។ IceUniverse អះអាងថា​ស្មាតហ្វូន Galaxy Note20 series នេះនឹងមិនទាន់ធ្វើការផលិតទ្រង់ទ្រាយធំនៅឡើយទេ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងទម្លាយនូវស្មាតហ្វូន Galaxy Note20 និង Note20+ ជាមួយនឹងស្មាតហ្វូន Galaxy Fold2 នៅក្នុងព្រឹត្តិការណ៍អនឡាញមួយនៅថ្ងៃទី ៥ ខែសីហានេះ។ ស្មាតហ្វូននេះគឺមានអេក្រង់កម្រិត 120Hz refresh ។ ស្មាតហ្វូន Galaxy Note20 នេះគឺមានកម្រិតភាពច្បាស់ FullHD ខណៈពេលដែលស្មាតហ្វូន Galaxy Note20+ គឺមានកម្រិតភាពច្បាស់ QHD ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប 5nm Exynos 992 chipset ហើយស្មាតហ្វូន Galaxy Note20+ នឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 108MP sensor របស់ក្រុមហ៊ុន​Samsung ៕