ព័ត៌មាន

ស្មាតហ្វូន vivo X50 Pro ដាក់លក់ជាផ្លូវការហើយ

ស្មាតហ្វូន vivo X50 Pro បានប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីសប្តាហ៍មុននេះ ហើយពេលនេះស្មាតហ្វូននេះដាក់លក់ជាផ្លូវការហើយ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G ហើយវាក៏ដាក់លក់នៅលើវេបសាយ Tmall.com និង Suning ដែលមានពីរទំហំក្នុងការជ្រើសរើស។

 image

ស្មាតហ្វូន​ vivo X50 Pro នេះបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 48MP Sony IMX598 sensor ដែលមានមុខងាររក្សាលំនឹងរូបភាពថែមទៀត។ វាក៏មានកាមេរ៉ា 2x telephoto និង 8MP ultrawide-angle និងមួយទៀតគឺ 8MP ជាមួយនឹង 5x periscope lens ផងដែរ។

image

សម្រាប់ផ្នែកខាងមុខនោះ ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.56” OLED ជាមួយនឹងកម្រិតភាពច្បាស់ Full Hd+ ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ និងរន្ធប្រហោងនៅលើអេក្រង់សម្រាប់កាមេរ៉ាទំហំ 32 MP selfie ។ ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 4,315 mAh ជាមួយនឹង 33W fast-charging, Android 10 និងបច្ចេកវិទ្យា 5G ថែមទៀត។ ស្មាតហ្វូន vivo X50 Pro នេះមានពណ៌ខៀវ ឬខ្មៅ ហើយវាមានតម្លៃ CNY4,298 ($607/€535) សម្រាប់ទំហំ 8/128 GB និងតម្លៃ CNY4,698 ($665/€585) សម្រាប់ទំហំធំជាងនេះ៕