ព័ត៌មាន

ស្មាតហ្វូន Realme X50 Pro 5G នឹងទទួលបាននូវ Android 11 Beta 1 នៅដើមខែកក្កដានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Google បានបញ្ចេញនូវ Android 11 beta ដំបូងបំផុតរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះជាមួយនឹងក្រុមហ៊ុន Oppo, Xiaomi និង OnePlus ហើយស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងនេះក៏អាចអាប់ដេតទៅកាន់ Beta នេះបានផងដែរ។ ពេលនេះ ក្រុមហ៊ុន Realme ក៏ចូលរួមនៅក្នុងយុទ្ធនាការនេះ ហើយស្មាតហ្វូន flagship X50 Pro 5G របស់ខ្លួននឹងទទួលបាននូវ Android 11 Beta 1 នៅដើមខែកក្កដានេះ។

 image

ស្មាតហ្វូន X50 Pro 5G នេះពេលនេះដំណើរការនូវ Realme UI ដែលផ្អែកនៅលើ Android 10 ហើយជាមួយនឹង Android 11 នេះ អ្នកអាចដឹងថា វានឹងមានមុខងារថ្មីៗជាច្រើនទៀតដូជជា floating notifications, one-time permission setting និង Fast Share ជាដើម។

image

ស្មាតហ្វូន Realme X50 Pro 5G នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 SoC រ៉េមទំហំ 12GB RAM និងម៉េមូរីទំហំ 256GB storage ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.44″ FHD+ Super AMOLED និងកាមេរ៉ាចំនួន ៦ គ្រាប់ខាងមុខពីរគ្រាប់ទំហំ (32MP+8MP) និងខាងក្រោយ ៤ គ្រាប់ទំហំ (64MP+12MP+8MP+2MP) ។ ស្មាតហ្វូន X50 Pro 5G នេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងថាមពលថ្មទំហំ 4,200 mAh ហើយវាមានបច្ចេកវិទ្យា 65W តាមរយៈ USB-C port ថែមទៀត។ លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះ៖