ព័ត៌មាន

ការឌីស្សាញរបស់ថេប្លេត Samsung Galaxy Tab S7 ត្រូវបែកធ្លាយហើយ

យើងធ្លាប់បានលឺព័ត៌មានរបស់ថេប្លេត Samsung Galaxy Tab S7 អស់រយៈពេល ២ ខែមកហើយ នៅថ្ងៃនេះយើងក៏ឃើញថេប្លេតនេះមានការបែកធ្លាយដោយ OnLeaks ដែលធ្វើការចែករំលែករូបភាពរបស់ថេប្លេត Galaxy Tab S7 នេះ។ ថេប្លេត Galaxy Tab S7 នេះមើលទៅមិនមានអ្វីដែលប្លែកពីថេប្លេត Galaxy Tab S6 នោះទេ។ ថេប្លេត Tab S7 នេះគឺមាន ២ ទំហំគឺ 11″ និង 12.4″ ។

image

សម្រាប់គែមផ្នែកខាងស្តាំនៃអេក្រង់នេះគឺមានកាមេរ៉ា Selfie ហើយវាមានកាមេរ៉ាភ្លោះនៅជ្រុងខាងឆ្វេងខាងលើជាមួយនឹងភ្លើង Flash ថែមទៀត។ Galaxy Tab S7​នេះគឺមានការទ្រទ្រង់ទៅលើប៊ិច S Pen ។ សម្រាប់គែមផ្នែកខាងស្តាំរបស់ថេប្លេត Galaxy Tab S7 នេះគឺមានរន្ធដោត microSD/SIM card slot, volume rocker និងប៊ូតុង Power ។

image

Tab S7 នេះមានរន្ធដោត USB-C port ប៉ុន្តែវាមិនមានរន្ធដោតកាសស្តាប់ 3.5mm headphone jack នោះទេ។ សម្រាប់ 11″ Galaxy Tab S7 នេះមានថាមពលថ្មទំហំ 7,760 mAh ខណៈពេលដែលម៉ូឌែលធំជាងនេះគឺមានថាមពលថ្មទំហំ 9,800 mAh ។ ថេប្លេតទាំងពីរនេះដំណើរការនូវ Snapdragon 865 SoC និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G networks ថែមទៀត។ ថេប្លេតនេះអាចនឹងបង្ហាញខ្លួននៅក្នុងខែកក្កដា ឬខែសីហាខាងមុខនេះ៕