ព័ត៌មាន

ស្មាតហ្វូនលេងហ្គេម Lenovo Legion នឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ

បន្ទាប់ពីមានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូន Lenovo Legion នេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ជាផ្លូវការ ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូនលេងហ្គេមនេះនៅខែក្រោយនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះក៏បង្ហោះនូវរូបភាពផ្សព្វផ្សាយនេះនៅលើ Weibo ផងដែរ។

image

ស្មាតហ្វូនលេងហ្គេម Legion នេះគឺមានការពង្រឹងទៅលើ Hardware របស់វាផងដែរ។ ស្មាតហ្វូននេះគឺមានកាមេរ៉ា Selfies ផុសឡើង និងបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ ស្មាតហ្វូន Legion នេះនឹងដំណើរការនូវ 5G networks និងបន្ទះឈីប Snapdragon 865 chipset ។

image

ស្មាតហ្វូននេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 90W charging, gamepad accessories និងបច្ចេកវិទ្យា liquid cooling technology ។ ក្រុមហ៊ុន Lenovo និយាយថា ស្មាតហ្វូនថ្មីនេះមានពិន្ទុ 600k នៅលើ AnTuTu​។ ស្មាតហ្វូននេះគឺមានការពង្រឹងទៅលើប្រព័ន្ធត្រជាក់និងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត៕