ព័ត៌មាន

ស្មាតហ្វូន OnePlus 8T នឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា 65W Super Warp Charging

ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន OnePlus គឺមានភ្ជាប់ជាមួយនឹងកម្មវិធី Engineering Mode app ។ នៅក្នុង source codeនៅក្នុងកម្មវិធីនេះនៅក្នុង Android 11 beta, XDA-Developers បានរកឃើញនូវរឿងជាច្រើនដែលគួរអោយចាប់អារម្មណ៍អំពីស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន OnePlus ផងដែរ។

 image

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវដំណោះស្រាយនៃបច្ចេកវិទ្យា Super Warp Charge fast charging​ 65W របស់ស្មាតហ្វូននេះ។ ស្មាតហ្វូន OnePlus 8T-series នេះគឺនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានចែករំលែកនូវបច្ចេកវិទ្យានេះជាមួយនឹងក្រុមហ៊ុន Oppo និង Realme ហើយយើងក៏ឃើញនូវបច្ចេកវិទ្យា SuperVOOC 2.0 នៅលើស្មាតហ្វូន Oppo និងបច្ចេកវិទ្យា SuperDart charging នៅលើស្មាតហ្វូន Realme ។

image

ស្មាតហ្វូននេះគឺមានការបន្ថែមនូវពណ៌ថ្មី Ice Blue version ។ បច្ចុបន្បន្ននេះវាមានពណ៌ Onyx Black, Glacial Green, Interstellar Glow និង Ultramarine Blue ។ សម្រាប់ពណ៌ថ្មីនេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន OnePlus 8T ឬ 8T Pro ៕