ព័ត៌មាន

កម្មវិធីQuibi កម្មវិធីWish កម្មវិធីJetBlue និងកម្មវិធីផ្សេងទៀតបញ្ចេញព័ត៌មានអាសយដ្ឋានរបស់អ្នកប្រើប្រាស់

អ្នកស្រាវជ្រាវសន្តិសុខម្នាក់និយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃពុធនេះបញ្ជាក់ថា អាសយដ្ឋានអ៊ីម៉ែលចំនួនរាប់លានត្រូវបានបែកធ្លាយដល់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម និងអ្នកវិភាគជាច្រើនទៀត។ ការចុចលើតំណភ្ជាប់ (links) ដែលបានផ្ញើតាមអ៊ីម៉ែលត្រូវបានគេរាយការណ៍ថាបានបណ្តាលឱ្យអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកប្រើប្រាស់កម្មវិធី Quibi, Wish, JetBlue, The Washington Post និងអ្នកផ្សេងបែកធ្លាយដល់ក្រុមហ៊ុនជាច្រើនរួមមាន Google, acebook, Pinterest, Criteo, PayPal, Stripe, Twitter និង Snapchat ។

 image

ការលេចធ្លាយនេះគឺជាឧទាហរណ៍មួយទៀតបង្ហាញពីផលលំបាករបស់អ្នកប្រើកម្មវិធី ឬគេហទំព័រដោយមិនដឹងថាអ្នកផ្សព្វផ្សាយតាមអ៊ីនធឺរណិតកំពុងប្រើប្រាស់ទិន្នន័យរបស់ពួកគេរបៀបណាខ្លះ។នៅពេលដែលអ្នកផ្សាយពាណិជ្ជកម្មទទួលបានអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកទិញឥវ៉ាន់តាមអ៊ិនធឺរណិតនោះ លទ្ធភាពនៃសកម្មភាពតាមដានលើបណ្តាញអ៊ីនធឺរណិតកាន់តែមានចំនួនកើនឡើង។ វាអាចត្រូវបានភ្ជាប់ជាមួយព័ត៌មានអំពីកម្មវិធីរុករក(browser)និងឧបករណ៍របស់អ្នកប្រើប្រាស់ជាច្រើនដែលកត្តានេះអាចធ្វើឱ្យអ្នកផ្សាយពាណិជ្ជកម្មដឹងថា វាមានអ្នកប្រើប្រាស់ណាម្នាក់មកពីកម្មវិធីរុករក Chrome នៅលើទូរស័ព្ទ Galaxy នោះមានទំនាក់ទំនងជាមួយអាសយដ្ឋានអ៊ីម៉ែលជាក់លាក់ណាមួយ។

image

យោងតាមប្រភពក្រុមហ៊ុន Wish និងអ្នកស្រាវជ្រាវ Zach Edwards បានអោយដឹងថា ក្រុមហ៊ុនបានផ្លាស់ប្តូរប្រព័ន្ធរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងរបាយការណ៍នេះ។  នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយឈ្មោះថា Wish បានហៅរបាយការណ៍នោះថា “ការបិទទីផ្សារ”( off the mark) ដោយនិយាយថា អាសយដ្ឋានអ៊ីម៉ែលត្រូវបានគេអ៊ីនកូដហើយអ្នកកាន់ផ្នែកទីផ្សាររបស់ក្រុមហ៊ុនត្រូវឆ្លងកាត់វីធីសាស្ត្រជំហានបន្ថែមទៀតដើម្បីចូលមើលទិន្នន័យ។ ក្រុមហ៊ុនបាននិយាយថា “យើងគ្មានហេតុផលអ្វីដែលជឿថា វាមានបញ្ហាកើតឡើងនោះទេ។” សេវាកម្មផ្សាយតាមវីដេអូថ្មី Quibi ដែលទើបតែបើកដំណើរការនៅថ្ងៃទី៦ខែមេសាបានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថាសន្តិសុខទិន្នន័យជារឿងមានអាទិភាពខ្ពស់បំផុត។    ក្រុមហ៊ុន Quibiបាននិយាយថា៖ “បញ្ហានៅលើគេហទំព័ររបស់យើងត្រូវបានបង្ហាញដល់ក្រុមសន្តិសុខ និងវិស្វកម្មរបស់យើង ហើយក្រុមហ៊ុនបានជួសជុលវាភ្លាម” ៕