ព័ត៌មាន

ស្មាតហ្វូន Redmi 9 នឹងមានរ៉េម និង Storage ធំជាងមុននៅក្នុងប្រទេសចិន

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន​ Redmi បានទម្លាយនូវស្មាតហ្វូន​ Redmi 9 គឺមានបន្ទះឈីប Helio G80 SoC និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់។ ស្មាតហ្វូន​ Redmi 9 នេះគឺមានម៉េមូរីទំហំ 3GB/32GB និង 4GB/64GB ប៉ុន្តែស្មាតហ្វូននេះនៅមិនទាន់បង្ហាញខ្លួននៅក្នុងប្រទេសចិននោះទេ ប៉ុន្តែស្មាតហ្វូននេះក៏នឹងមានរ៉េមទំហំ 6GB RAM និង 128GB storage ដែលបង្ហាញខ្លួននៅលើវេបសាយរបស់ TENAA ។

 image

ស្មាតហ្វូន Redmi 9 នេះគឺមានអេក្រង់ទំហំ 6.53″ LCD FullHD+ ហើយវាមាន notch ដែលមានទំហំ 8MP ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៤ គ្រាប់ទំហំ 13MP main, 8MP ultrawide, 5MP macro និង 2MP depth sensor ។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។

image

ស្មាតហ្វូន Redmi 9 នេះមានថាមពលថ្មទំហំ 5,020 mAh ជាមួយនឹងបច្ចេកវិទ្យា USB-C port នៅក្នុងកម្រិត 18W ៕