ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A71 5G នឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងបន្ទះឈីប Snapdragon 765G

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវស្មាតហ្វូន  Galaxy A71 5G របស់ខ្លួនដែលនឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិក។ នេះគឺជាស្មាតហ្វូនដំបូងបំផុតដែលបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ។ មុនការប្រកាសបង្ហាញស្មាតហ្វូន  Galaxy A71 5G នេះ ស្មាតហ្វូន 5G ដែលមានតម្លៃថោកជាងគេនោះគឺ OnePlus 8 ដែលដាក់លក់នៅលើ T-Mobile នៅក្នុងតម្លៃ $699 ។

 image

សម្រាប់ version ពិភពលោករបស់ស្មាតហ្វូន  A71 5G នេះគឺប្រើប្រាស់នូវបន្ទះឈីប Exynos 980 ហើយសម្រាប់ទីផ្សាររបស់អាមេរិកគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G ។ នេះគឺជាបន្ទះឈីប Snapdragon 765G ដែលដំណើរការនូវ 5G ដំបូងបំផុតនៅក្នុងទីផ្សាររបស់អាមេរិក។

image

ស្មាតហ្វូន A71 5G នឹងបង្ហាញខ្លួននៅក្នុងហាងលក់ជាច្រើននៅក្នុងតម្លៃ $599 ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន  Samsung Galaxy A71 5G នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G និងមានអេក្រង់ទំហំ  6.7-inch Super AMOLED screen ជាមួយនឹង  Infinity-O cutout – 32MP selfie ។​ ស្មាតហ្វូននេះមានកាមេរ៉ា ៤ គ្រាប់ទំហំ 64MP main camera, 5MP depth sensor, 12MP ultrawide និង 5MP macro ។ ស្មាតហ្វូននេះមាន 6GBRAM, 128GB storage និងថាមពលថ្មទំហំ 4,500 mAh ។ ស្មាតហ្វូននេះទ្រទ្រង់នូវបច្ចេកវិទ្យា​ 25W charging និង 3.5mm headphone jack ផងដែរ៕