ព័ត៌មាន

ព័ត៌មានសម្ងាត់នៅលើ Joomla Resource Directory (JRD) Portal ត្រូវបង្ហោះជាសាធារណៈ

Joomla គឺជាប្រព័ន្ធគ្រប់គ្រង Open-source content (CMS) មួយដ៏ពេញនិយម ហើយកាលពីសប្តាហ៍ មុននេះប្រកាសថាទិន្នន័យអតិថិជនជាង ២,៧០០នាក់ របស់ខ្លួនត្រូវដែលមានការបែកធ្លាយរួមមាន: គណនីជាមួយនឹងទំព័រ JRD ឧទាហរណ៍: resources.joomla.org។ ការលេចធ្លាយនេះធ្វើឱ្យប៉ះពាល់ទៅដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដូចជា: ឈ្មោះ អាសយដ្ឋាន អាជីវកម្ម អាសយដ្ឋាន email លេខទូរស័ព្ទ និងលេខសម្ងាត់ដែលបានអ៊ីនគ្រីប (encrypted passwords)។

 image

ក្រុមហ៊ុនលើកឡើងថា ឧបទ្ទវហេតុនេះដឹងនៅពេលត្រួតពិនិត្យគេហទំព័រខាងក្នុង ដែលបង្ហាញថាសមាជិកនៃក្រុម Joomla Resource Directory (JRD) ដែលរក្សាទុកគេហទំព័រ JRD ត្រូវ unencrypted នៅលើ Amazon Web Services S3 bucket ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទីបី។

image

Joomla ផ្តល់យោបល់ថា ”ទោះបីជាយើងគ្មានភស្តុតាងបង្ហាញពីការប្រើប្រាស់ទិន្នន័យមួយណាក៏ ដោយ យើងមានបំណងណែនាំឱ្យអ្នកប្រើប្រាស់ដែលមានគណនីនៅលើ Joomla Resource Directory និងប្រើលេខសម្ងាត់ដូចគ្នា (ឬការរួមបញ្ចូលគ្នានៃអាសយដ្ឋាន email និងលេខសម្ងាត់) នៅលើសេវាផ្សេងក៏ដោយ សូមប្តូរលេខសម្ងាត់ភ្លាម ដើម្បីរក្សាសុវត្ថិភាព”៕