ព័ត៌មាន

ហ្វេសបុកផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការលុបផុស(post)ចាស់ៗរបស់អ្នក

បច្ចុប្បន្ន នៅក្នុង Manage Activity ផ្តល់មុខងារថ្មី អាចឱ្យអ្នកអាចរៀបចំផុសរបស់អ្នកងាយស្រួលជាងមុន។  បើសិនជាអ្នកចូលទៅកាន់ប៉ូតុង Manage Activity អ្នកនឹងឃើញរូបភាព ឬផុស (post) របស់អ្នកតម្រៀបគ្នាជាជួរតាមលំដាប់ខែឆ្នាំ ដែលវាពិតជាផ្តល់ភាពងាយស្រួលក្នុងការចុចរើសយករូបភាពដើម្បីលុប ឬកែប្រែផ្សេងៗ។

 image

ម៉្យាងទៀត បើអ្នកមិនចង់លុបរូបនោះទេ អ្នកអាចលាក់វាពី timeline  របស់អ្នក ឬអ្នកអាចដក(Remove) ខ្លួនអ្នកពីផុសរបស់អ្នកដ៏ទៃថែមទៀតផង។ ការធ្វើដូច្នេះ អ្នកចំណេញពេលវេលា ពីការចំណាយពេលរករូបភាព និងចុចលើរូបភាពម្តងមួយៗដើម្បីលុប ឬលាក់វាពីលើ timeline របស់អ្នក។  លើសពីនេះ នៅផ្នែកខាងឆ្វេងមានមុខងាររើសឆ្នាំដើម្បីមើលការផុសចាស់ៗរបស់អ្នក (Date posted) ដោយវាមានរៀបគ្នាតាមលំដាប់ឆ្នាំ ដែលអ្នកក៏អាចជ្រើរើសតាមឆ្នាំនីមួយៗដើម្បីមើលផុស (post) របស់អ្នកឡើងវិញយ៉ាងងាយ។

image

គួររំលឹកផងដែរថា មុខងារគ្រប់គ្រងសកម្មភាព(Manage Activity) ផ្តល់ជម្រើសពីរដើម្បីលុបផុស (post) ចាស់ៗពី timeline របស់អ្នក។

១)ប្រសិនបើអ្នកចង់លុបចោលការបង្ហោះចាស់ៗរបស់អ្នកនៅលើ News ឬរូបថតដែលអ្នកចែកចាយគឺអ្នកអាចលុបទៅក្នុងធុងសំរាម(trash)។ នៅរយៈពេល៣០ថ្ងៃក្រោយមកទៀត អាចលុបផុសនោះជារៀងរហូតដោយស្វ័យប្រវត្តិជាលក្ខណៈអចិន្ត្រៃយ៍។ អ្នកក៏អាចជ្រើសរើសដើម្បីទៅយកផុសមកវិញពីធុងសម្រាមដែរក្នុងអំឡុងរយៈពេល៣០ថ្ងៃប្រសិនបើអ្នកប្តូរចិត្ត។

២)ប្រសិនបើអ្នកចង់ការពារផុស (post) របស់អ្នក ប៉ុន្ដែអ្នកមិនចង់អោយសាធារណជនឃើញវាទៀតទេអ្នកក៏អាចទុកវាក្នុងប័ណ្ណសារដែរ(archive)។ តាមវិធីនេះរូបថត ឬសារនឹងមិនបាត់ទេប៉ុន្តែគ្មាននរណាម្នាក់អាចមើលឃើញវានៅលើប្រវត្តិរូបរបស់អ្នកទេ៕