ព័ត៌មាន

ទូរទស្សន៍តម្លៃសមរម្យ OnePlus TVs ទទួលបាននូវវិញ្ញាបនបត្រ Dolby Vision និង 93% DCI-P3

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវទូរទស្សន៍ថ្មីរបស់ខ្លួននៅថ្ងៃទី ២ ខែកក្កដានេះ ហើយតាមការបញ្ចាក់របស់លោក Pete Lau ដែលជាស្ថាបនិក និង CEO របស់ក្រុមហ៊ុននេះនិយាយថា ស្មាតហ្វូននេះនឹងមានតម្លៃសមរម្យ ហើយវានឹងឆ្លាតវៃបំផុត។ នៅក្នុងប្លុកមួយរបស់វេទិកា OnePlus នេះ លោក Lau បានចែករំលែកនូវព័ត៌មានលម្អិតជាច្រើនអំពីទូរទស្សន៍នេះ ហើយវានឹងទ្រទ្រង់នូវ 93% DCI-P3 និង Dolby Vision ដូចគ្នាទៅនឹង OnePlus QLED 55″ 4K TV ផងដែរ។

 image

លោក Pete Lau ធ្វើការពន្យល់ថា ហេតុអ្វីបានជា DCI-P3 គឺជារឿងសំខាន់ ដោយសារតែវាបានក្លាយជាស្តង់ដារដ៏សំខាន់បំផុតសម្រាប់ Content Creators ។ សម្រាប់ការប្រើប្រាស់នូវ 93% color gamut គឺជាស្តង់ដារមួយដ៏ល្អនៅក្នុងពេលនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ក៏ធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាជាច្រើនក្នុងការពង្រឹងទៅលើគុណភាពរូបភាព និងហៅបច្ចេកវិទ្យានេះថាជា Gamma Engine ។ វាមានការពង្រឹងទៅលើល្បឿននៃដំណើរការរបស់វាគឺ super resolution, dynamic contrast, MEMC និងជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ក៏ធ្វើការប្រកាសបង្ហាញនូវ Dolby Vision សម្រាប់ទូរទស្សន៍នាពេលខាងមុខនេះផងដែរ។ យើងនឹងដឹងកាន់តែច្បាស់នៅថ្ងៃទី ២ ខែកក្កដាខាងមុខនេះ៕