ព័ត៌មាន

Samsung Galaxy Watch3 ទទួលបាននូវវិញ្ញាបនបត្រ Bluetooth

រូបភាពរបស់នាឡិកា Galaxy Watch3 series របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងនៅមិនទាន់ទទួលបាននូវកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះនៅឡើយទេ។ នាឡិកានេះគឺមានទំហំ 41mm និង 45mm versions ដែលមានការអនុម័តដោយ Bluetooth SIG ជាមួយនឹងលេខកូដ SM-R845 និង SM-R855 ។

image

ពេលនេះវាមានព័ត៌មានដែលមានការទម្លាយបង្ហាញអំពី Versions របស់នាឡិកា Galaxy Watch3 នេះដែលមានភ្ជាប់ជាមួយនឹង Bluetooth 5.0 connectivity ។ នាឡិកា Galaxy Watch3 series នេះគឺទទួលបាននូវវិញ្ញាបនបត្រ NRRA​របស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ ការឌីស្សាញរបស់នាឡិកានេះគឺមាន Rotating Bezel ដែលធំជាងនាឡិកា Galaxy Watches ជំនាន់មុន។

image

កាលពីពេលមុននេះ សម្រាប់ versions ទាំងពីរនេះគឺមានរ៉េមទំហំ 1GB RAM និង 8GB onboard storage ។ សម្រាប់កម្មវិធី Software នេះគឺមាន Tizen OS 5.5 ។ នាឡិកា Galaxy Watch3 series នេះនឹងមាន MIL-STD-810G និងវិញ្ញាបនបត្រ IP68 ផងដែរ។ នាឡិកា Galaxy Watch3 series នឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះជាមួយនឹងកាសស្តាប់ Samsung Buds Live TWS ផងដែរ៕