ព័ត៌មាន

Samsung Galaxy Z Flip 5G បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Snapdragon 865

ពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសបង្ហាញនូវ 5G version របស់ស្មាតហ្វូន Galaxy Z Flip របស់ខ្លួនជាមួយនឹងស្មាតហ្វូន Note20 series និង Fold2នៅថ្ងៃទី ៥​ខែសីហាខាងមុខនេះ។ ពេលនេះ ស្មាតហ្វូន Z Flip ជំនាន់ទី២ នេះក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench ដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរដូចជាបន្ទះឈីប Snapdragon 865 chipset និងរ៉េមទំហំ 8GB ។

 image

ស្មាតហ្វូននេះមានលេខកូដ SM-F707B ហើយវាមានពិន្ទុ 970 នៅក្នុងការតេស្ត single-core និង 3,220 នៅក្នុងការតេស្ត multi-core ។​ស្មាតហ្វូននេះដំណើរការនូវ Android 10 ហើយវាទំនងជាដំណើរការនូវ OneUI 2.5 របស់ក្រុមហ៊ុន Samsung ថែមទៀត។

image

តាមការប៉ាន់ស្មាន ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងនាំយកនូវពណ៌ថ្មីសម្រាប់ស្មាតហ្វូន Z Flip 5G នេះ។ តាមការបញ្ជាក់នៅក្នុងវិញ្ញាបនបត្រ 3C នេះ ស្មាតហ្វូននេះនឹងមាន 15W charger ដូចទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ៕