ព័ត៌មាន

លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Motorola Edge Lite​ត្រូវបែកធ្លាយ

យើងបានដឹងថា​ឆាប់ៗនេះនឹងមានវត្តមានរបស់ស្មាតហ្វូន Motorola Edge Lite បន្ទាប់ពីស្មាតហ្វូននេះឆ្លងកាត់នូវវិញ្ញាបនបត្រ FCC ហើយលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះក៏មានការបែកធ្លាយនៅលើអ៊ីនធឺរណិតផងដែរ។ ស្មាតហ្វូន​ Motorola Edge Lite នេះគឺជាសមាជិកទី ៣ របស់ស្មាតហ្វូន Motorola Edge ហើយវាមានលក្ខណៈសម្បត្តិទាបជាងគេ។

 image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7″ 1080×2520 ជាមួយនឹងកម្រិត 21:9 aspect ratio និង 90Hz refresh rateហើយវាមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូននេះមានរន្ធប្រហោង Dual Punch-Hole នៅគែមផ្នែកខាងឆ្វេងនៃអេក្រង់នេះជាមួយនឹងកាមេរ៉ាទំហំ 8 MP selfie និង 2 MP depth sensor ។

image

បើមើលទៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 48 MP Samsung, 16 MP, 8 MP, 5 MP ។ ស្មាតហ្វូន Edge Lite នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm&#039s Snapdragon 765 រ៉េមទំហំ 4GB/ 6GB of LPDDR4X RAM និងម៉េមូរីទំហំ 64GB/128GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,800 mAh ជាមួយនឹង 18W fast charging, NFC, 5G, dual-SIM និងប្រព័ន្ធប្រតិបត្តិការ Android 10 ។ ស្មាតហ្វូន Motorola Edge Lite នេះមានពណ៌ Prussian, Surfing Blue, Azury, Soft White ។ វាមានតម្លៃ €399 ៕