ព័ត៌មាន

ស្មាតហ្វូន OnePlus Nord ទទួលបាននូវវិញ្ញាបនបត្រពី TUV Rheinland និង BISជាមួយនឹងបច្ចេកវិទ្យា​ 30W fast charging

ស្មាតហ្វូនថ្នាក់កណ្តាលថ្មី OnePlus Nord ឬ OnePlus Z បានទទួលនូវវិញ្ញាបនបត្រ TUV Rheinland ហើយវាមានការទម្លាយថាស្មាតហ្វូននេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា 30W fast charging ផងដែរ។ ស្មាតហ្វូននេះមានលេខម៉ូឌែល AC2003 ។ ស្មាតហ្វូននេះក៏ទទួលបាននូវវិញ្ញាបនបត្រនៅក្នុង Bureau of Indian Standards (BIS) របស់ប្រទេសឥណ្ឌាផងដែរ។

image

តាមការបញ្ជាក់នៅក្នុងពាក្យចចាមអារ៉ាមជាច្រើននោះ ស្មាតហ្វូន OnePlus Nord 5G នេះនឹងមានអេក្រង់ 6.55-inch Super AMOLED ជាមួយនឹងកម្រិតអេក្រង់ 90Hz refresh rate និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ វាមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ជាមួយនឹងកាមេរ៉ាគោលទំហំ 64MP និង auxiliary ultrawideនិង depth/macro ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G chipset ជាមួយនឹងរ៉េមទំហំ 12GB និងម៉េមូរីទំហំ 128GB storage ។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺ 4,300 mAh ហើយវាដំណើរការនូវ Android 10 និង Oxygen OS ។​ស្មាតហ្វូននេះគឺមានតម្លៃ INR 25,000 ($330) ៕