ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note20 series ទទួលបាននូវវិញ្ញាបនបត្រ NFC

ស្មាតហ្វូន Samsung Galaxy Note20 series មានពាក្យចចាមអារ៉ាមថានឹងបង្ហាញខ្លួននៅថ្ងៃទី ៥ ខែសីហាខាងមុខនេះ ហើយវាក៏ទទួលបាននូវវិញ្ញាបនបត្រពី NFC ផងដែរ។ នេះមានន័យថា ស្មាតហ្វូននេះក៏ជិតបង្ហាញខ្លួនជាផ្លូវការហើយ។

 image

ស្មាតហ្វូនចំនួន ២ ម៉ូឌែលបង្ហាញខ្លួននៅលើវេបសាយរបស់ NFC ដែលក្នុងនោះគឺមានលេខកូដ SM-981U និង SM-986U ហើយវាគឺជាស្មាតហ្វូន Galaxy Note20 និង Note20+ ។ វានៅមិនទាន់ច្បាស់នោះទេ ព្រោះម៉ូឌែល SM-986U នេះគឺបង្ហាញខ្លួននៅលើវេបសាយ Bluetooth SIG ក្នុងនាមជាស្មាតហ្វូន Note20 Ultra ។

image

នៅក្នុងបញ្ជីនៃវេបសាយរបស់ NFC នេះមិនមានការបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះនៅឡើយទេ។ ប៉ុន្តែលេខកូដ SM-986U នេះបង្ហាញខ្លួននៅលើ Geekbench នៅក្នុងខែមេសានេះជាមួយនឹង Android 10, 8GB RAM និង Snapdragon 865+ SoC ។​ស្មាតហ្វូននេះនឹងមានអេក្រង់ 19.3:9 3096×1444-pixel និង refresh rate 120Hz ៕