ព័ត៌មាន

ក្រុមហ៊ុនអ៊ីស្រាអែលក្លែងបន្លំលើហ្វេសប៊ុកដើម្បីចែកចាយ spyware

ការស៊ើបអង្កេតមួយពីគេហទំព័រព័ត៌មាន Motherboard អះអាងថា​ domain  របស់គេហទំព័រហ្វេសប៊ុកដែលមើលទៅហាក់ដូចជាមានសុវត្ថិភាព ត្រូវគេរៀបចំដើម្បីផ្សព្វផ្សាយកម្មវិធីហេគ (hacking tool) Pegasus របស់ក្រុមហ៊ុន NSO។ ប្រភពបន្ថែមការអះអាងផងដែរថា ពួកគេរកឃើញភ័ស្តុតាងដែលថា ម៉ាស៊ីនមេនៅក្នុងសហរដ្ឋអាមេរិកត្រូវប្រើប្រាស់ដើម្បីចែកចាយឧបករណ៍ចារកម្ម។

 image

ក្រុមហ៊ុន NSO បដិសេធលើការចោទប្រកាន់ទាំងអស់ ដោយតបថាការចោទទាំងនោះគ្រាន់តែជាការស្មាន។ កម្មវិធី(spyware) Pegasus ដែលដំឡើងរួចមានសមត្ថភាពអាចអានសារ និងទិន្នន័យផ្សេងទៀតនៅលើទូរស័ព្ទ   ធ្វើការតាមដានលើទីតាំងដោយប្រើ GPS និងចូលប្រើមុខងារសំឡេង(microphone) និងកាមេរ៉ា។

image

ពាក្យបណ្តឹងរបស់ក្រុមហ៊ុនហ្វេសប៊ុកចោទប្រកាន់ថា ក្រុមហ៊ុន NSO បើកដំណើរការកម្មវិធី(spywar) ដោយខ្លួនឯង។ ប៉ុន្តែក្រុមហ៊ុន NSO ស្នើសុំឱ្យតុលាការនៅរដ្ឋ     កាលីហ្វ័រញ៉ាច្រានចោលចំពោះករណីនេះ ព្រោះក្រុមហ៊ុននិយាយថា ក្រុមហ៊ុនមិនដែលប្រើកម្មវិធី(spyware) របស់ខ្លួនទេ មានតែរដ្ឋាភិបាលដែលមានអធិបតេយ្យភាពប៉ុណ្ណោះ។ ក្រុមហ៊ុន NSO និយាយថា ក្រុមហ៊ុននៅរក្សាជំហរផ្លូវការរបស់ខ្លួនចំពោះអ្វីដែលក្រុមហ៊ុនដាក់នៅក្នុងរឿងក្តីស្របច្បាប់ជាមួយក្រុមហ៊ុនហ្វេសប៊ុក៕